Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ តំបន់គ្មានការហោះហើរ អាចបង្កឲ្យមាន សង្គ្រាមលោកលើកទី៣

បានផុស

នៅ

នៅក្នុងកម្មវិធីជជែកថ្ងៃអាទិត្យ អ្នកនយោបាយអាមេរិក បានពិភាក្សាគ្នាអំពីគំនិតពាក់ព័ន្ធតំបន់គ្មានការហោះហើរ ដូចដែលបានជំរុញដោយលោកប្រធានាធិបតី Zelensky និងប្រជាជនអ៊ុយក្រែនលេចធ្លោផ្សេងទៀត។

This image has an empty alt attribute; its file name is 210302170407-sen-marco-rubio-10-senate-seats-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ព្រឹទ្ធសមាជិកអាមេរិកលោក Marco Rubio

ព្រឹទ្ធសមាជិក Marco Rubio ដែលជាសមាជិកគណបក្សសាធារណរដ្ឋមានឋានៈខ្ពស់បំផុត នៅគណៈកម្មាធិការចារកម្មព្រឹទ្ធសភា បាននិយាយប្រាប់ CNN កាលពីថ្ងៃអាទិត្យទី០៦ខែមីនាថា តំបន់គ្មានការហោះហើរមានន័យថា “ជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី”។

លោកនិយាយថា “មនុស្សត្រូវយល់ថា តំបន់គ្មានការហោះហើរមានន័យយ៉ាងដូចម្តេច។ វាមិនមែនជាច្បាប់មួយចំនួន ដែលអ្នកត្រូវអនុម័តឲ្យគ្រប់គ្នាដាច់ខាតត្រូវគោរពតាមនោះទេ។ វាជាឆន្ទៈក្នុងការបាញ់ទម្លាក់យន្តហោះរបស់សហព័ន្ធរុស្ស៊ី”។

This image has an empty alt attribute; its file name is a-protester-holds-up-a-sign-calling-for-nato-to-create-a-no-fly-zone-over-ukraine-1024x683.webp

សមាជិកព្រឹទ្ធសភាម្នាក់ទៀត មកពីគណបក្សប្រជាធិបតេយ្យរដ្ឋ Connecticut លោក Christopher Murphy បាននិយាយនៅលើទូរទស្សន៍ Fox ថា លោកជឿថា វាមិនមែនជាផលប្រយោជន៍របស់អាមេរិក ឬអឺរ៉ុប ដើម្បីអនុវត្តតំបន់គ្មានការហោះហើរនោះទេ។

ការ​ធ្វើ​បែបនេះអាច​នាំឲ្យមហា​អំណាច​នុយក្លេអ៊ែរ ​ដែល​បំពាក់​អាវុធ​ធំ​បំផុត​របស់​ពិភពលោក​ទាំង​ពីរ ​នឹង​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា​ដោយ​ផ្ទាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Putin ក្លែងក្លាយដេកភ័យ ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម