ព័ត៌មានអន្ដរជាតិ
អាមេរិក ហាមឃាត់ការនាំចូលថាមពលពី រុស្ស៊ី បង្កការឈឺចាប់លើ ពូទីន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសហាមប្រាមការនាំចូលថាមពលពីរុស្ស៊ី ។ ការសម្រេចចិត្តនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំណត់គោលដៅសេដ្ឋកិច្ចរុស្ស៊ីជុំវិញការលុកលុយអ៊ុយក្រែន ។

លោក បៃដិន បានប្រកាសហាមប្រាមនេះនៅសេតវិមានកាលពីថ្ងៃអង្គារ ដែលរួមបញ្ចូលទាំងប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ។
លោកបាននិយាយថា សហរដ្ឋអាមេរិកបានរក្សាសម្ពាធកាន់តែខ្លាំងលើលោក ពូទីន និងម៉ាស៊ីសង្រ្គាមរបស់គាត់ ។ លោក បៃដិន បញ្ជាក់ថា លោកកំពុងអនុវត្តបម្រាមនេះដើម្បីបង្កការឈឺចាប់បន្ថែមទៀតលើលោក ពូទីន ។

ទណ្ឌកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្តបានកំណត់គោលដៅក្រុមហ៊ុន និងបុគ្គលរុស្ស៊ីដែលពួកគេកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីរួចទៅហើយ ។
ទន្ទឹមនោះលោក បៃដិន បានទទួលស្គាល់ការចំណាយមួយចំនួននៃការហាមប្រាមថាមពលនឹងត្រូវបង់ដោយគ្រួសារ និងអាជីវកម្មអាមេរិក ។

កាលពីឆ្នាំមុន ៨ ភាគរយនៃការនាំចូលប្រេង និងផលិតផលចម្រាញ់របស់សហរដ្ឋអាមេរិកបានមកពីប្រទេសរុស្ស៊ី ហើយភាពតានតឹងក្នុង និងជុំវិញប្រទេសអ៊ុយក្រែនបានជំរុញឲ្យតម្លៃទាំងនោះកើនឡើង ។
លោក បៃដិន បាននិយាយថា ចាប់តាំងពីលោក ពូទីន ចាប់ផ្តើមបង្កើតកម្លាំងយោធាមក ឧស្ម័នមួយលីត្រនៅអាមេរិកបានកើនឡើង ៧៥ សេន ខណៈការហាមប្រាមនេះនឹងធ្វើឲ្យវាកើនឡើងខ្ពស់ជាងនេះ ។ លោកបានសន្យាថា នឹងបញ្ចេញប្រេងចេញពីទុនបម្រុងយុទ្ធសាស្ត្រ និងធ្វើអ្វីៗផ្សេងទៀតដែលគាត់អាចធ្វើបានដើម្បីគ្រប់គ្រងតម្លៃ ។

លោកបានបន្ថែមថា ស្ថានភាពគួរតែជំរុញប្រជាជនអាមេរិកឱ្យពន្លឿនការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត ។ លោកនិយាយថា ប្រសិនបើរឿងនោះកើតឡើងមែន ប្រទេសអ្នកមានដូចលោក ពូទីន នឹងមិនអាចប្រើឥន្ធនៈហ្វូស៊ីលជាអាវុធបានឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


