ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យសេតវិមាន ឆ្លងកូវីដ មុនដំណើរទស្សនកិច្ចលោក Joe Biden ទៅ អឺរ៉ុប
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានធ្វើតេស្តវិជ្ជមានកូវីដ កាលពីថ្ងៃអង្គារ មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅអឺរ៉ុប ដោយសារសង្គ្រាមអ៊ុយក្រែន។

យោងតាមសេចក្ដីថ្លែងការណ៍មួយ លោកស្រី Psaki បាននិយាយថា “ថ្ងៃនេះ ក្នុងការរៀបចំសម្រាប់ការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ខ្ញុំបានធ្វើតេស្ត PCR ។ ការធ្វើតេស្តនោះបានបញ្ជាក់ថា វិជ្ជមាន ដែលមានន័យថា ខ្ញុំនឹងគោរពតាមការណែនាំរបស់ CDC ហើយនឹងលែងធ្វើដំណើរទៅជាមួយប្រធានាធិបតីទៅកាន់អឺរ៉ុបទៀតហើយ” ។
លោកស្រីក៏បានបញ្ជាក់ដែរថា មានកិច្ចប្រជុំពីចម្ងាយចំនួនពីរកាលពីថ្ងៃចន្ទជាមួយលោក Biden ដែលនោះគឺមិនមានទំនាក់ទំនងជិតស្និទ្ធ ដូចដែលបានកំណត់ដោយការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងការពារជំងឺ (CDC) នោះទេ។
យ៉ាងណាមិញ ប្រធានាធិបតីបានធ្វើតេស្តអវិជ្ជមាននៅថ្ងៃនេះ តាមរយៈការធ្វើតេស្តលើម៉ាស៊ីន PCR ។ ខណៈលោកស្រី Psaki ក៏បានរាយការណ៍ដែរថា មានរោគសញ្ញាស្រាលប៉ុណ្ណោះ។

លោកស្រីបានបន្ថែមថា “នៅក្នុងការអនុលោមតាមពិធីការរបស់សេតវិមាន ខ្ញុំនឹងធ្វើការពីផ្ទះ ហើយគ្រោងនឹងត្រឡប់ទៅធ្វើការវិញក្រោយការនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ និងការធ្វើតេស្តអវិជ្ជមានផងដែរ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


