Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អ៊ុយក្រែន ដែលរួចជីវិតពីសង្គ្រាមលោកលើកទី ២ នៅ អាល្លឺម៉ង់ ពេលនេះត្រូវស្លាប់ដោយការវាយប្រហាររបស់ រុស្ស៊ី

បានផុស

នៅ

សភារបស់ប្រទេសអាល្លឺម៉ង់បានគោរពវិញ្ញាណក្ខន្ធលោក Boris Romanchenko ជាបុរសជនជាតិអ៊ុយក្រែនដែលបានរួចរស់ជីវិតពីជំរំប្រមូលផ្តុំណាស៊ីជាច្រើនលើក ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ពេលការវាយប្រហារនៅទីក្រុង Kharkiv ។

សមាជិកសភាបានរក្សាភាពស្ងៀមស្ងាត់មួយភ្លែតក្នុងការចងចាំរបស់លោក Romanchenko ដែលមានអាយុ ៩៦ ឆ្នាំ និងជនរងគ្រោះផ្សេងទៀតនៃសង្រ្គាម ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Christian Lindner បាននិយាយថា លោក Romanchenko បានរួចជីវិតពីជំរំប្រមូលផ្តុំចំនួន ៤ ហើយឥឡូវនេះត្រូវបានសម្លាប់នៅក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

លោកស្រីបញ្ជាក់ថា “ជោគវាសនារបស់គាត់បង្ហាញទាំងលក្ខណៈព្រហ្មទណ្ឌនៃគោលនយោបាយរុស្ស៊ី និងមូលហេតុដែលអាល្លឺម៉ង់បង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន ហើយនេះជាមូលហេតុដែលយើងត្រូវតែបង្ហាញពីសាមគ្គីភាព” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ធ្លាយតួលេខពិត ទាហាន រុស្ស៊ី ស្លាប់នៅ អ៊ុយក្រែន ច្រើនជាងចំនួនផ្លូវការ ២០ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម