ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងរៀបចំការប្រកួត UFC នៅសេតវិមាន
ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ នឹងរៀបចំឲ្យមានការប្រកួតកីឡាគុនចម្រុះ UFC នៅសេតវិមាននាឆ្នាំក្រោយនេះ ដើម្បីចូលរួមអបអរទិវាបុណ្យឯករាជ្យជាតិខួបលើកទី២៥០។

ក្នុងនាមជាអ្នកនិយមកីឡាគុនចម្រុះក៏ដូចជាកីឡាកាស លោក ត្រាំ បានបង្ហាញគម្រោងនេះក្នុងសុន្ទរកថាមួយនៅឯរដ្ឋ Iowa គ្រាន់តែមិនទាន់ប្រាប់ច្បាស់ប៉ុណ្ណោះថានឹងរៀបចំនៅផ្នែកខាងណានៃសេតវិមាន ប៉ុន្តែព័ត៌មាននេះក៏មានការបញ្ជាក់ពីអ្នកនាំពាក្យ UFC ប្រាប់ទៅសារព័ត៌មាន CBS News កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដា ផងដែរ។
លោកត្រាំនិយាយថា «យើងនឹងមានព្រឹត្តិការណ៍អស្ចារ្យមួយចំនួន។ ព្រឹត្តិការណ៍អាជីពខ្លះ និងព្រឹត្តិការណ៍ស្ម័គ្រចិត្តខ្លះ ប៉ុន្តែការប្រកួត UFC នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំផងដែរ។ វានឹងជាការប្រកួតដណ្តើមជើងឯក ការប្រយុទ្ធដ៏ធំជាមួយអ្នកទស្សនា ២០ ០០០ឬ ២៥ ០០០នាក់»។

សូមជម្រាបថា សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួនពីចក្រភពអង់គ្លេសនៅឆ្នាំ១៧៧៦។ ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិក បានអបអរទិវានេះដោយការបាញ់កាំជ្រួចនៅទូទាំងទីក្រុង និងទីប្រជុំជននានា។
លើសពីនេះ ក៏មានការដង្ហែក្បួនធំៗ ដែលចូលរួមដោយក្រុមតន្ត្រីផងដែរ ហើយមនុស្សម្នាក់មកពីសហគមន៍ផ្សេងៗបាននាំគ្នាអបអរ និងបង្ហាញពីនិមិត្តសញ្ញាជាតិ។
តាមផ្ទះនិងអាជីវកម្មជាច្រើន ត្រូវបានតុបតែងដោយទង់ជាតិអាមេរិក និងរបស់របរដែលមានពណ៌ក្រហម ស និងខៀវ ចំណែកកន្លែងខ្លះ អ្នកនយោបាយ និងមន្ត្រីសាធារណៈបានថ្លែងសុន្ទរកថាដើម្បីរំលឹកពីប្រវត្តិសាស្ត្រ និងឧត្តមគតិរបស់ជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រាប់ថា ជំនួបតាមទូរសព្ទជាមួយ ពូទីន «គ្មានបានសាច់ការអីទេ»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


