ព័ត៌មានអន្ដរជាតិ
លោក ត្រាំថា ណាតូទទួលបានលុយរាប់រយពាន់លានដោយសារតែលោក
ការិយាល័យវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគេស្គាល់ថា «White House» បានដាក់បង្ហាញរូបថតប៉ុន្មានសន្លឹកក្នុងជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងអគ្គលេខាធិការរបស់អង្គការ NATO ដោយភ្ជាប់ជាមួយសំណេរសម្រង់សម្តីដើមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្ហាញពីមោទនភាពក្នុងការទាក់ទាញធនធានរាប់រយពាន់លានចូលទៅក្នុងអង្គការណាតូត្រឹមតែមួយរំពេក។

ក្នុងជំនួបនៅសេតវិមាន ជាទីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលស្វាគមន៍ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលថ្ងៃទី១៣ខែមីនា ការិយាល័យសេតវិមាន បានបង្ហាញរូបភាពសើចក្អាកក្អាយក្នុងចំណោមអ្នកចូលរួមជាពិសេសគឺលោក ដូណាល់ ត្រាំ និង លោក Mark Rutte។
ភ្ជាប់ជាមួយរូបថតនោះ សេតវិមាន បានស្រង់សម្តីលោក ដូណាល់ ត្រាំ ដែលនិយាយក្នុងខ្លឹមសារដើមថា៖«នៅពេលខ្ញុំទៅអង្គការណាតូដំបូង… ខ្ញុំសង្កេតឃើញថាមានមនុស្ស [ប្រទេស] តិចតួចណាស់ដែលបានបង់ប្រាក់ ហើយប្រសិនបើ ជាពួកគេ ពួកគេមិនបានបង់ចំណែកយុត្តិធម៌របស់ពួកគេទេ… ខ្ញុំអាចកៀរគបានប្រាក់រាប់រយពាន់លានដុល្លារ … លុយបានចាប់ផ្តើមហូរចូលមក ហើយណាតូកាន់តែរឹងមាំដោយសារតែសកម្មភាពរបស់ខ្ញុំ»។
ចាប់តាំងពីចូលកាន់តំណែងជាប្រធាធិបតីសហរដ្ឋអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានបង្ខំឲ្យសមាជិកអង្គការណាតូនៅតំបន់អឺរ៉ុបបង្កើនការបង់ប្រាក់ បង្កើនប្រាក់ក្នុងវិស័យការពារជាតិ ព្រមទាំងគម្រាមដកអាមេរិកចេញពីអង្គការណាតូ ដែលមិនធ្វើតាមសំណើររបស់លោកផង។
ក្រោយពីការគម្រាមរបស់លោក ដូណាល់ ត្រាំ ប្រទេសសមាជិកអង្គការណាតូនៅតំបន់បាល់កង់ មានអេស្តនី និង រូម៉ានី ឡេតូនី ប៊ុលឡាវី ជាដើម បានបង្ហាញឆន្ទៈបង្កើនការចំណាយក្នុងវិស័យការពារជាតិស្របតាមសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីនេះ ចក្រភពអង់គ្លេសដែលជាមហាអំណាចផងដែរនោះ ក៏បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងសន្ធឹកសន្ធាប់ដែរ៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


