Connect with us

ព័ត៌មានអន្ដរជាតិ

ការ​​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​​នៅ​​កុងហ្គោ​សម្លាប់​​កម្លាំង​​រក្សា​​សន្តិភាព​​ UN​ ៨​នាក់

បានផុស

នៅ

សមាជិក​​៨​នាក់​របស់កង​កម្លាំង​ MONUSCO ស្ថិត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​បាន​ស្លាប់​នៅពេល​ឧទ្ធម្ភាគចក្រ​របស់​ពួក​គាត់​​បាន​ធ្លាក់​នៅ​ជិត​ព្រំ​ដែន​ប្រទេស​រ្វ៉ាន់ដា​កាល​ពី​ថ្ងៃ​អង្គារ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​កុងហ្គោ​បាន​ចោទ​ប្រកាន់​ក្រុម​សកម្ម​ប្រយុទ្ធ​ចលនា​២៣​មីនា (M23) ​ពី​ការ​បាញ់​ទម្លាក់ឧទ្ធម្ភាគចក្រ​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​បាន​បដិសេធ។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អ្នក​នាំ​ពាក្យ​យោធា​កុងហ្គោ លោក Sylvain Ekenge បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ MONUSCO បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ​​ប៉ាគីស្ថានដែល​មាន​កន្ទុយ​លេខ​៨១០​​កំពុង​ហោះ​ហើរ​​ឈ្លបយកការណ៍លើ​តំបន់ Tshanzu ក្នុង​ខេត្ត​ North Kivu ជិត​ព្រំ​ដែន​ប្រទេស​​រ្វ៉ាន់ដា​ និង​​អ៊ូហ្គង់ដា។ ឧទ្ធម្ភាគចក្រ​​​បាន​ធ្លាក់កាល​ពី​ថ្ងៃអង្គារ៍​​នៅ​ក្នុង​ទឹក​ដី​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម M23។

បន្ថែម​លើ​សមាជិក​ក្រុម​ប៉ាគីស្ថាន​៦​នាក់ ឧទ្ធម្ភាគចក្រ​​បាន​ដឹក​វរសេនីយ៍ទោជន​ជាតិ​រុស្ស៊ី Alexey Mizyura និងវរសេនីយ៍​ទោស​ជន​ជាតិ​ស៊ែប៊ី Dejan Stanojevic ដែល​ទាំង​ពីរ​នាក់​បម្រើ​ការ​នៅកង​កម្លាំង​ MONUSCO។ យោធា​ប៉ាគីស្ថាន​បាន​និយាយ​ថា អ្នក​ទាំង​៨​នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់ឧទ្ធម្ភាគចក្រ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ពី​មូល​ហេតុ​ទេ។

អគ្គមេ​បញ្ជាការ​រងកង​កម្លាំង​ MONUSCO លោក  Benoit Chavanat បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍​ថា កម្លាំង​អង្គការ​សហ​ប្រជា​ជាតិ​មិន​បាន​ចូល​រួម​ផ្ទាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម M23 ទេ ប៉ុន្តែ​ផ្នែក​នៃ​អាណត្តិ​របស់​ខ្លួន​គឺ​គាំទ្រ​យោធា​កុងហ្គោ​ដើម្បី​ការពារ​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម