Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​បរាជ័យ​​​ធានា​​សុវត្ថិភាព​​ថាមពល​​ដល់​​ហុងគ្រី ពេល​​ចង់​​ផ្តាច់​​ប្រេង​​ពី​​រុស្ស៊ី

បានផុស

នៅ

សហភាព​អឺរ៉ុប​រហូត​ដល់​ពេល​នេះ​មិន​ទាន់​បាន​ផ្តល់​ការ​ធានា​​​​​សុវត្ថិភាព​​អំពី​ថាមពល​ដល់​ប្រទេស​ហុងគ្រី​​​ទេ​ចំពេល​​កំពុង​ប្រឹង​ប្រែង​ដើម្បី​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី។ រដ្ឋាភិបាល​ហុងគ្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ដែល​ការ​លើក​ឡើង​នេះ​មុន​ពេល​កិច្ច​ប្រជុំ​ប្រេសិត​អឺរ៉ុប​ដើម្បី​ធ្វើ​ការ​សម្រេច​។

ការិយាល័យព័ត៌មាន​របស់​រដ្ឋាភិបាល​ហុងគ្រី​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ​ថា  ៖«ខ្លួន​មិន​ឃើញ​មានផែន​ការ ឬ​ការ​ធានា​ណា​មួយ​អំពី​របៀប សូម្បីការ​ផ្លាស់​ប្តូរ​ដែល​អាច​ត្រូវ​បាន​គ្រប់​គ្រង​លើ​មូលដ្ឋាន​នៃ​សំណើ​បច្ចុប្បន្ន និង​អ្វី​ដែល​នឹង​ត្រូវ​បាន​ធានា​អំពី​សុវត្ថិភាព​ថាមពល​របស់​ហុងគ្រី​ឡើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Ursula​ von​ der​ Leyen​ បានលើក​ឡើង​​ថា ហុងគ្រី និង​ស្លូវ៉ាគី ដែល​ប្រទេស​ទាំង​ពីរ​​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រេង​រុស្ស៊ី នឹង​ត្រូវបាន​ផ្តល់​​នូវ​រយៈ​ពេល​ផ្លាស់​ប្តូរ​បន្ថែមទៀត​​ដើម្បី​ធានា​​ចំពោះ​ការ​អនុវត្តបំរាម​ដែល​មាន​ការ​ឈឺ​ចាប់​តិច​តួច។

ដំណាក់​កាល​នៃ​ការបញ្ឈប់នាំ​ចូល​ប្រេង​រុស្ស៊ីត្រូវ​បាន​ចាត់​ទុក​​ជា​ធាតុ​ផ្សំ​មួយ​នៃទណ្ឌកម្មជុំ​ទី​៦​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ទី​ក្រុង​មូស្គូ ដែល​តំណាង​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ទាំង​អស់​២៧បាន​ពិភាក្សា​គ្នា​​កាល​ពី​ថ្ងៃ​ពុធ។ សម្រាប់​ទណ្ឌកម្ម​ថ្មី​​នឹង​ចូល​ជា​ធរមាន កញ្ចប់​ទណ្ឌកម្ម​ត្រូវ​តែ​ទទួល​បាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ។

ហុង​គ្រី​​ធ្លាប់​បាន​និយាយ​ប្រឆាំងនឹង​បំរាម​​នាំ​ចូល​ប្រេងពី​​រុស្ស៊ី​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស លោក Peter Szijjarto បាន​សង្កត់​ធ្ងន់​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ៖«បច្ចុប្បន្ន​នេះ វា​មិន​អាច​ទៅ​រួច​ទេ​ដើម្បី​ដំណើរ​​ការសេដ្ឋកិច្ច​ហុង​គ្រី​ដោយ​គ្មាន​ប្រេង​រុស្ស៊ី​នោះ»។ យោង​តាម​រដ្ឋាភិបាល​ទី​ក្រុង​ Budapest បង្ហាញ​ថា ហុងគ្រីនាំ​ចូល​ប្រេង​​ពី​រុស្ស៊ី​​​៦៥​%​។

ប្រទេស​ស្លូវ៉ាគី​ដែល​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ពេញ​ទំហឹង​មាន​ទាំង​បញ្ជូន​អាវុធ​ផង ក៏​ជំទាស់​នឹង​បំរាម​​ដែលត្រូវ​​បាន​ស្នើ​​ឡើង​នៅ​ទី​ក្រុង​ប៊្រូសែល​ដែរ។ រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​របស់​ស្លូវ៉ាគី លោក Richard Sulik បានប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ៍​ថា រោង​ចក្រ​ចម្រាញ់​ប្រេង​តែ​មួយ​គត់​របស់​ស្លូវ៉ាគី​គឺ Slovnaft មិន​អាច​ជំនួស​ប្រេង​រុស្ស៊ី​បាន​​ទេ។ ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ឆ្នាំ។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ទី​ក្រុង​ Bratislava ​នឹង​ទទួច​ឲ្យ​មាន​ការ​លើក​លែង។

ប្រទេស​ទាំង​ពីរ​ទទួល​បាន​ប្រេង​ពី​រុស្ស៊ី​តាម​រយៈ​បំពង Druzhba តាំង​ពី​សម័យ​កាល​សហភាព​សូវៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម