Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​​គូស​​បញ្ជាក់​​លក្ខខណ្ឌ​​សម្រាប់​​ការ​​លើក​​ទណ្ឌកម្ម​​​ពី​​រុស្ស៊ី

បានផុស

នៅ

អធិការ​បតី​អាល្លឺម៉ង់ លោក Olaf Scholz កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គូសបញ្ជាក់​ពី​​លក្ខខណ្ឌ​​ដែល​អាច​ដក​ទណ្ឌកម្ម​ប្រឆាំង​លើ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​ជុំ​វិញ​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត Stern​ ប្រចាំ​សប្តាហ៍​របស់ Hamburg លោក Scholz បាន​ទទូច​ថា លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន មាន​ក្តី​ស្រមៃ​​ចង់​បាន​​សន្តិភាព​មួយ​ដែល​លោក​អាច​​​គ្រប់​គ្រង​លើ​មេ​ដឹក​នាំ​អ៊ុយក្រែន ប៉ុន្តែ​លោក​​នឹង​ត្រូវ​តែ​ឈាន​ដល់កិច្ច​ព្រម​ព្រៀង​​ជា​មួយ​អ៊ុយក្រែនជំនួស​វិញ។

លោក Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«យើង​​នឹង​អាច​តែ​ម្យ៉ាង​គត់ និង​មាន​ឆន្ទៈ​ដក​ទណ្ឌកម្ម​របស់​ពួក​យើង​វិញ​គឺ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ៊ុយក្រែន។ ខ្ញុំ​មិន​គិត​ថា មនុស្ស​ជា​ច្រើន​នៅ​វិមាន​ក្រឹមឡាំង​បាន​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ។ នេះ​​មាន​ផល​វិបាក​ដ៏​អាក្រក់​សម្រាប់​រុស្ស៊ី»។ លោក Scholz បាន​បន្ថែម។

គេ​មិន​ច្បាស់​ទេ​ថា ការ​លើក​ឡើង​របស់​លោក​អធិការ​បតី​ដោយ​ប្រើ ពាក្យ«យើង​»​សំដៅ​លើ​តែ​ប្រទេស​អាល្លឺម៉ង់តែ​មួយ​ ឬ​ក៏​រាប់​ទាំង​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដែរ​។ ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​បទ​សម្ភាសផ្សេង​ទៀត លោក​បាន​ទទូច​ថា ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់លោក​ អាល្លឺម៉ង់​នឹង​ផ្លាស់​ប្តូរស្រប​តាម​សម្ព័ន្ធ​មិត្ត​ជា​និច្ច។​

លោក Scholz ក៏​មាន​ប្រសាសន៍​ថា អាល្លឺម៉ង់ និង​ដៃ​គូ​របស់​ខ្លួន​កំពុងផ្តល់​​ប្រឹក្សា​ និងឧបត្ថម្ភ​​គាំទ្រ​​ដល់​អ៊ុយក្រែន រាប់​រាប់​ទាំង​ការ​ទូត​ផង​ដែរ ប៉ុន្តែ​​នឹង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​ជោគវាសនា​របស់​អ៊ុយក្រែន​បាន​ឡើយ។

«នេះ​គឺ​អំពី​អ៊ុយក្រែន។ មាន​តែ​ប្រធានាធិបតី​ សភា និង​ប្រជា​ជន​របស់​ពួក​គេ​​ទេ​ដែល​អាចបញ្ចប់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រុស្ស៊ីបាន»។ លោក​បាន​បន្ថែម។

លោក Scholz ​បាន​សរសើរ​អំពី​ការឧបត្ថម្ភ​គាំទ្រ​របស់​​​ប្រទេស​លោក​ខាង​លិច​ដល់​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ចំពោះ​អ្វី​ដែល​លោក​បាន​ចាត់​ទុក​​ថា អ៊ុយក្រែន​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ជា​មួយ​រុស្ស៊ី​បាន ទោះ​ជា​យូរកម្រិត​ណា​ក៏​ដោយ។ យ៉ាង​ណា លោក​បាន​កត់​សំគាល់​ថា អាល្លឺម៉ង់ និង​ប្រទេស​ផ្សេង​ទៀត​ដើរ​លើ​ផ្លូវ​នៃ​ការ​គាំទ្រ​អ៊ុយក្រែន​មែន ប៉ុន្តែ​​ជៀស​វាង​ការ​ប្រឈម​ផ្ទាល់​រវាង​​​ណាតូ និង​រុស្ស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម