ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងរកទាហាន អ៊ុយក្រែន ដែលអាចនៅលាក់ខ្លួនក្នុងរោងចក្រដែក Azovstal
មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk លោក Denis Pushilin បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់រុស្សីកំពុងស្វែងរកបុគ្គលិករោងចក្រដែក Azovstal ដែលអាចលាក់ខ្លួនក្រោមដី ឬនៅក្រោមផ្ទាំងថ្ម។ មួយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានប្រកាសការកាន់កាប់។

លោក Denis បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ីថា “យើងមិនច្រានចោលថានរណាម្នាក់ អាចលាក់ខ្លួននៅទីនោះទេ យើងបានមើលគ្រប់បន្ទប់ គ្រប់ជ្រុងទាំងអស់”។

ទន្ទឹមនេះដែរ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា រោងចក្រផលិតដែក នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគអាគ្នេយ៍ ត្រូវបានរំដោះចេញពីកងទ័ពអ៊ុយក្រែន ដោយបញ្ចប់ការប្រឈមមុខដាក់គ្នា អស់រយៈពេលមួយខែ។ ទាហានសរុប ២,៤៣៩ នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី ១៦ ខែឧសភា។

លោក Pushilin បាននិយាយថា បុគ្គលិកអ៊ុយក្រែនចំនួន ៦ នាក់ បានស្លាប់ នៅក្នុងការប៉ុនប៉ងបរាជ័យក្នុងការបំផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវដ៏ធំនៅលើទីលានដែក បន្ទាប់ពីទាហានភាគច្រើនរបស់ពួកគេបានចូល ហើយ ៤នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sputnik
ចុចអាន៖លោក Zelensky ថា ជ័យជម្នះរបស់ រុស្ស៊ី គឺបណ្ដោះអាសន្នប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


