ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រើអាវុធពិសេសនៅទីក្រុង Kharkiv របស់ អ៊ុយក្រែន (មានវីដេអូ)
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់ប្រព័ន្ធអាវុធ ឥន្ធនៈកម្តៅឈ្មោះ TOS-2 “Tosochka” នៅទីក្រុង Kharkiv។ ភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋមួយនេះ បានដកស្រង់សម្តីមន្ត្រីសន្តិសុខរុស្ស៊ីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ។
TOS-2 គឺជាអាវុធឥន្ធនៈកម្តៅ ដែលស្រូបយកអុកស៊ីសែនពីខ្យល់ជុំវិញកន្លែងបាញ់ ដើម្បីបង្កើតការផ្ទុះដ៏សម្បើម និងបង្កើនរលកសីតុណ្ហភាពក្តៅខ្ពស់ ខ្លាំងជាងអាវុធធម្មតា ហើយបំផ្លាញសរីរាង្គរបស់មនុស្ស។
កាលពីមុន ប្រទេសរុស្ស៊ីក៏បាននិយាយដែរថា ខ្លួនកំពុងប្រើប្រាស់គ្រាប់រ៉ុកកែត TOS-1 Solntsepyok ប្រឆាំងនឹងគោលដៅនានា នៅក្នុងតំបន់ Donbas ភាគខាងកើត ដែលជាកន្លែងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតែបន្ត។
កាលពីថ្ងៃអាទិត្យទី២៩ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការរំដោះតំបន់ Donbas របស់អ៊ុយក្រែន គឺជា “អាទិភាពដោយគ្មានលក្ខខណ្ឌ” សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ។
លោក Lavrov បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 របស់បារាំង ខណៈរុស្ស៊ី បន្តការវាយលុករបស់ខ្លួនដើម្បីទទួលបានការគ្រប់គ្រងទីក្រុងសំខាន់ៗនៅ Donbas។
ការលុកលុយ ដែលឥឡូវឈានចូលដល់ខែទី៤ គឺបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ុយក្រែន និងរាប់លាននាក់ផ្លាស់ទីលំនៅ។
យោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ៦.៧លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Zelensky ទៅដល់ សមរភូមិជួរមុខ នៅភាគខាងកើត ជាលើកដំបូង
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


