Connect with us

ព័ត៌មានអន្ដរជាតិ

ចិន សម្ពោធនាវាផ្ទុកយន្តហោះទីបី ជាផ្លូវការ (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិនបានដាក់ឲ្យដំណើរការជាផ្លូវការ នូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួន ដែលមានឈ្មោះថា Fujian។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន, នាវាចុងក្រោយ និងទំនើបបំផុតរបស់ប្រទេសនេះ ត្រូវបានដាក់សម្ពោធនៅព្រឹកថ្ងៃសុក្រទី១៧ខែមិថុនានេះ នៅរោងចក្រផលិតនាវា China State Shipbuilding Corporation (CSSC) ក្នុងទីក្រុងសៀងហៃ ជាកន្លែងដែលនាវា បានសាងសង់ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។

កាសែត Global Times របស់រដ្ឋចិន បានផ្សាយថា នៅពេលវិញ្ញាបនបត្រដាក់ឈ្មោះត្រូវបានប្រគល់ទៅឲ្យមេបញ្ជាការរបស់នាវា Fujian ពិធីកាត់ខ្សែបូរនឹងធ្វើឡើងដើម្បីអបអរការសម្ពោធជាផ្លូវការ ហើយនាវាបានចាកចេញពីផែ។

គួរបញ្ជាក់ថា Fujian គឺជានាវាផ្ទុកយន្តហោះអភិវឌ្ឍក្នុងស្រុកទាំងស្រុង ដំបូងគេរបស់ប្រទេសចិន ហើយប្រើប្រាស់ឧបករណ៍ចាប់អេឡិចត្រូម៉ាញេទិក និងឧបករណ៍ចាប់សញ្ញាដើម្បីឲ្យយន្តហោះអាចហោះឡើង និងចុះចតនៅលើនាវា។ នាវានេះមានចំណុះជាង ៨០ ០០០ តោន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក ព្រមាន ចិន ថា កំពុង ប្រថុយ នឹង ការ ចូលខាង ខុស ជាប្រវត្តិសាស្ត្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម