ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមាន ចិន ថា កំពុងប្រថុយនឹងការចូលខាងខុស ជាប្រវត្តិសាស្ត្រ
ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែនមក ប្រទេសចិន បានព្យាយាមរក្សាអព្យាក្រឹតភាពលើជម្លោះ ដោយអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី។

ហើយនៅក្នុងការហៅទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធានាដល់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អំពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះ “អធិបតេយ្យភាព និងសន្តិសុខ” របស់ទីក្រុងមូស្គូ។
ប៉ុន្តែ អាមេរិកបានសម្តែងការព្រួយបារម្ភ ដោយព្រមានថា ប្រទេសណាដែលចូលខាងជាមួយលោក ពូទីន ជុំវិញការវាយលុកអ៊ុយក្រែន នឹងក្លាយជា ការចូលខាងខុសជាប្រវត្តិសាស្ត្រ។

AFP បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបាននិយាយថា “ប្រទេសចិន អះអាងថាមានអព្យាក្រឹត ប៉ុន្តែអាកប្បកិរិយារបស់ខ្លួនបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែវិនិយោគក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី”។
គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរបស់ចិនជាមួយរុស្ស៊ី បានកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺកើនឡើង ២៨% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង ផ្ទុយស្រឡះពី ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


