Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បញ្ជា​​​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​ទៅ​សមុទ្ទ​ចិន​ខាង​ត្បូង ចំពេល​សមយុទ្ធរបស់​ជប៉ុន​អាមេរិក​នៅហ្វីលីពីន​

បានផុស

នៅ

នាវាផ្ទុក​យន្តហោះគ្មានមនុស្ស​បើកដ៏​ធំ​​ ប្រភេទ Type-០៧៦ ថ្មី របស់ប្រទេសចិន គឺ Sichuan កំពុង​ធ្វើដំណើរ​ទៅកាន់សមុទ្រចិនខាង​ត្បូងក្នុង​ការ​​សាកល្បង​ប្រតិបត្តិ​ការ​​ក្នុង​សមុទ្រ​។ នេះ​បើ​យោង​តាម​កាសែត​ South China Morning Post រាយការណ៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ ។

ការ​ដាក់ដំណើរការ​នេះ​ ធ្វើ​ឡើង​ស្របពេល​ជាមួយនឹង​សមយុទ្ធយោធាទ្រង់​ទ្រាយ​ធំ​​រួម​គ្នា​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង​ដោយមាន​​​សហ​រដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេសសម្ព័ន្ធមិត្តដទៃទៀត​ក្នុង​ប្រទេស​ហ្វី​លីពីន​។

នាវាផ្ទុកយន្តហោះ​របស់​ចិន។ រូបភាព៖ SCMP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងសេចក្តី​ប្រកាស​​របស់ខ្លួន កង​ទ័ព​ជើង​ទឹក​នៃកងទ័ពរំដោះ​ប្រជាជន​ចិន (PLA) លើក​ឡើង​ថា៖ « នាវា​ផ្ទុកយន្តហោះ​ Sichuan បាន​ចាកចេញពីទីក្រុងសៀងហៃ ដើម្បី​សាក​ល្បង​ប្រព័ន្ធនិង​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​លើនាវាផ្ទាល់​។ នាវានេះ ធ្លាប់​បាន​បញ្ចប់​ការ​សាក​ល្បង​ក្នុង​សមុទ្រ​លើកដំបូងនៅ​ខែវិច្ឆិកា វា​រចនាឡើង​ដើម្បី​ដឹក​ជញ្ជូន​យាន​ចុះចត កងទ័ព រថពាសដែក និងយន្តហោះ​​ប្រតិបត្តិការលើ​គោក និង​ក្នុង​ទឹក​។ វាជាទ្រព្យសម្បត្តិដ៏​សំខាន់​សម្រាប់​សកម្មភាព​យោធាដ៏​មានសក្តានុពលរបស់​ទី​ក្រុង​ប៉េកាំង​»។​

កាសែត South China Morning Post ដកស្រង់​របាយ​ការណ៍​របស់​ក្រសួងការពារជាតិតៃវ៉ាន់ថា៖ « នាវា​ផ្ទុកយន្តហោះ​ដំបូង​របស់​ចិន គឺ​នាវា ​Liaoning បាន​ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃចន្ទ ដោយ​ដឹក​យន្ត​ហោះ​ចម្បាំង J-១៥ ចំនួន ៨គ្រឿង និង​ឧទ្ធម្ភាគចក្រ ៣​គ្រឿង​​។ ចំណែក​ទិសដៅនាវា​នេះ​ក៏កំពុងធ្វើដំណើរទៅកាន់សមុទ្រចិន​ខាង​ត្បូងផងដែរ»។

គួរ​បញ្ជាក់​ថា​ ចលនា​កងទ័ពជើងទឹកចិនត្រួត​ស៊ីគ្នាជាមួយ​សមយុទ្ធ Balikatan ប្រចាំឆ្នាំរវាង​សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន និង​មានបណ្តា​ប្រទេស​ជាច្រើន​ទៀត​បាន​ចួលរួម​​ផងដែរ​។

សមយុទ្ធឆ្នាំនេះ​មានកងទ័ព​ជិត ១៩ ០០០ នាក់ចូលរួម មាន​ការ​ចូល​រួម​យ៉ាងសកម្ម​ពីប្រទេសជប៉ុន អូស្ត្រាលី កាណាដា បារាំង និងនូវែលសេឡង់​។

នាវាផ្ទុក​យន្តហោះគ្មានមនុស្ស​បើក​​ប្រភេទ Type-០៧៦ របស់​ចិន។ រូបភាព៖ NSJ

ដោយ​ឡែក លោក Samuel Paparo ប្រធានបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់​សហរដ្ឋអាមេរិកថ្លែងថា៖ « ការទប់ស្កាត់ប្រទេស​ចិននៅតែជាកាតព្វកិច្ច​ខ្ពស់​បំផុត​របស់​យោធាអាមេរិក​ក្នុងតំបន់។ សមយុទ្ធទាំងនេះរួមមានការវាយប្រហារតាមសមុទ្រ ប្រតិបត្តិការប្រឆាំងការចុះចត និងការការពារដែនអាកាសនិងមីស៊ីល»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម