Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ៦ទសវត្សរ៍, មនុស្សរាប់សែននាក់​ ត្រូវជម្លៀស (មានវីដេអូ)

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៦ទសវត្សរ៍មកនេះ បានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសចិន ដោយបង្ខំឲ្យជម្លៀសប្រជាជនរាប់សែននាក់។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់នោះទេ។

ជំនន់ទឹកភ្លៀង បានហូរហៀរពេញផ្លូវទឹកដ៏គ្រោះថ្នាក់​ នៅក្នុងអាងទន្លេ គជ់ នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយគំរាមកំហែងដល់ការផលិត និងប្រតិបត្តិការដឹកជញ្ជូន ចំពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ ជួបប្រទះបញ្ហារួចទៅហើយ ដោយសារតែវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

កម្រិតភ្លៀងធ្លាក់ជាមធ្យមនៅក្នុងខេត្ត Guangdong, Fujian និង Guangxi នៅចន្លោះដើមខែឧសភា ដល់ពាក់កណ្តាលខែមិថុនា បានឈានដល់ ៦២១មិល្លីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦១ មក។ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន។

នៅក្នុងខេត្ត Guangxi ទឹកភក់ ត្រូវបានគេមើលឃើញ ជន់លិចតំបន់ទីក្រុង ហើយក្រុមជួយសង្គ្រោះបន្ទាន់ បានជម្លៀសអ្នកភូមិតាមទូក។

ដោយឡែក អាជ្ញាធរខេត្ត Guangdong បាននិយាយកាលពីថ្ងៃចន្ទទី២០ខែមិថុនាថា មនុស្សជាង ២០ម៉ឺននាក់ ត្រូវបានជម្លៀសចេញក្នុងអំឡុងគ្រោះមហន្តរាយ ហើយការខូចខាតគិតមកដល់ពេលនេះ ត្រូវបានគេប៉ាន់ស្មានថាមានប្រមាណ ១.៧ ពាន់លានយ័ន (២៥៤លានដុល្លារ)។

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា អ្នកជម្លៀសគឺស្ថិតក្នុងចំណោមមនុស្សជិត ៤៨០​ ០០០នាក់ដែលរងផលប៉ះពាល់ដោយភ្លៀង និងទឹកជំនន់។

ទន្ទឹមនោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​ខេត្ត Guangxi បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ២០០៥មក។

យោងតាមអាជ្ញាធរឧតុនិយម ទឹកទន្លេចំនួន ២៨ នៃខេត្ត Guangxi បានឡើងលើសកម្រិតប្រកាសអាសន្ន ខណៈភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃអង្គារនេះ ។ ហើយនៅក្នុងខេត្ត Fujian មនុស្សជាង ២២០ ០០០នាក់ ត្រូវបានជម្លៀសចាប់តាំងពីដើមខែនេះ ដោយសារតែទឹកជំនន់។

គួរបញ្ជាក់ថា កាលពីដើមខែនេះ មនុស្សយ៉ាងតិច២១នាក់ បានស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Hubei កណ្តាលប្រទេសចិន។

រីឯ គ្រោះមហន្តរាយទឹកជំនន់នៅខេត្ត Henan កណ្តាលប្រទេសចិនកាលពីរដូវក្តៅមុន បានសម្លាប់មនុស្សចំនួន ៣៩៨នាក់ និងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្លាប់កើនដល់ ៥៩នាក់ ដោយសាររន្ទះបាញ់ និងបំណាក់ដីនៅឥណ្ឌា និងបង់ក្លាដែស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម