បន្ទាប់ពីសិង្ហបុរី ពេលនេះប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហាមឃាត់រាល់ជើងហោះហើរមកពីអង់គ្លេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីសិង្ហបុរី ពេលនេះប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហាមឃាត់រាល់ជើងហោះហើរមកពីអង់គ្លេស

Published

on

អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃពុធ ទី២៣ ខែធ្នូ នេះថា លោកប្រធានាធិបតី Rodrigo Duterte បានហាមឃាត់រាល់ជើងហោះហើរទាំងអស់មកពីចក្រភពអង់គ្លេស ខណៈដែលប្រទេសអ៊ឺរ៉ុបមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់ជើងហោះហើរទាំងអស់របស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសហ្វីលីពីនត្រូវបានផ្អាកចាប់ពីថ្ងៃទី ២៤ ខែធ្នូរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ។

អ្នកដំណើរទាំងអស់ដែលបានស្នាក់នៅក្នុងចក្រភពអង់គ្លេសរយៈពេល ១៤ ថ្ងៃចុងក្រោយមុនពេលមកដល់ប្រទេសហ្វីលីពីនរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសអង់គ្លេសផងដែរនោះត្រូវបានហាមឃាត់ជាបណ្តោះអាសន្នពីការចូលមកប្រទេសហ្វីលីពីនក្នុងរយៈពេលតែមួយ ។

គួររម្លឹកថា ចក្រភពអង់គ្លេសបានកំណត់សញ្ញាណជំងឺកូវីដ ១៩ ក្លាយពូជប្រភេទថ្មីដែលអាចរាលដាលលឿនជាងជំងឺកូវីដ ១៩ ធម្មតារហូតទៅដល់ ៧០ ភាគរយកាលពីថ្ងៃសៅរ៍ ហើយបានរាយការណ៍ពីករណីឆ្លងថ្មីនេះកាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី

ចុចអាន ៖ អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services