Connect with us

សេដ្ឋកិច្ច

អាកាសចរណ៍ជាតិកម្ពុជាពង្រីក​ជើង​ហោះហើរ សំដៅបំពេញតម្រូវការក្នុងស្រុក

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) បានបន្ថែមជើងហោះហើរក្នុងស្រុកនៅក្នុងខែកុម្ភៈ និង​ខែមីនា ឆ្នាំ ២០២៥ ស្របពេលដែល​វិស័យអាកាសចរណ៍កម្ពុជា​កំពុង​មាន​ការីកចម្រើន ដែល​ជំ​រុញ​ដោយ​កំណើន​នៃ​តម្រូវ​​​ការធ្វើដំណើរតាមផ្លូវអាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងធ្វើការហោះហើរចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ទៅ​តាម​តារាងពេល​វេលាដែលបានកំណត់ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលនឹងធ្វើការហោះហើរពីភ្នំពេញ-សៀមរាប។

លោក Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មាន​ប្រ​សាស​ន៍​កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអា​កាសចរណ៍ជាតិកម្ពុជាប្ដេជ្ញា​បំពេញបេសកម្មក្នុង​នាមជា​អាកាស​ចរណ៍​ជាតិ តាំង​ពី​ការបង្កើតមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា ហើយក្រុមហ៊ុន តែង​តែ​ផ្ដល់​​សេវា​កម្ម​អាកាសចរណ៍​ប្រកបដោយ​សុវត្ថិ​ភាព និងមាន​ភាព​ងាយស្រួល។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា បន្ទាប់ពីការធូរស្រាលនៃជំងឺកូវីដ១៩ ការតភ្ជាប់​ជើង​ហោះហើរចាប់ផ្ដើមបណ្ដើរៗ ខណៈសន្ដិសុខ និងគោលនយោបាយក្នុងវិស័យទេសចរណ៍​មា​ន​ភាព​​​​​ទាក់ទាញ ដែលនាំឱ្យតម្រូវការ និងការតភ្ជាប់នោះជើងហោះហើរក៏កើនឡើងកាន់តែច្រើន។

លោក ​ស៊ីន ចាន់សិរីវុត្ថា រំពឹងថា នៅឆ្នាំ ២០២៥ ការតភ្ជាប់ជើងហើរហោះរំពឹងមានកំណើនបន្ថែមទៀត ខណៈ​បច្ចុប្បន្ន​​មានក្រុមហ៊ុនមួយចំនួនបានតភ្ជាប់រួចហើយ។

ការអភិវឌ្ឍន៍​វិស័យ​​អាកាស​ចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយ​របស់រាជរដ្ឋា​ភិបាល​​​​​កម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

យោងតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។

ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស​(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤) តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕

តារាងពេលវេលា និងទិសដៅខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៥ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៦ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម