ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ
បើតាមការឱ្យដឹងពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប នឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា ជើងហោះហើរដែលប្រតិបត្តិការនៅពោធិចិនតុង នឹងត្រូវប្ដូរមកអាកាសយានដ្ឋានថ្មីទាំងអស់ ក្រោយពេលអាកាសយានដ្ឋានថ្មីបញ្ចប់ការសាងសង់នៅក្នុងដំណាក់កាលទី១ ដែលនឹងដាក់ឱ្យប្រើប្រាស់នាខែកក្តដាខាងមុខនេះ។

ទន្ទឹមការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ ទៀត ដែលជាក្រុមហ៊ុនថ្មីស្រឡាង នឹងតភ្ជាប់ការហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់។
ប្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍឡើងមានគោលដៅចម្បងចំនួន ២ ទី១ ក្លាយទៅជា Passenger hub (មជ្ឍមណ្ឌលដឹកអ្នកដំណើរ) ទី២ ច្រកដឹកជញ្ជូនទំនិញទៅកាន់ពិភពលោក Cargo Hub។
ពាក់ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ដែលនឹងបើកតភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានចេញសេចក្តីប្រកាសព័ត៌មានពីគម្រោងបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី មកទីក្រុងភ្នំពេញនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយនឹងប្រើប្រាស់យន្តហោះខ្នាតធំប្រភេទ Airbus A330 ឬ Boeing 777។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានបញ្ជាក់ថា កម្ពុជាជាប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុបហ៊ុនបើកប្រតិបត្តិការភ្ជាប់ការហោះហើរដោយផ្ទាល់ ខណៈក្រុមហ៊ុនមានបណ្តាញដឹកជញ្ជូនគ្របដណ្តប់ ២១ ប្រទេស និង ២០ ទីក្រុងនៅជុំវិញពិភពលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


