ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ (មានវីដេអូ)
ប្រភពស៊ើបអង្កេតជប៉ុនបាននិយាយថា ជនដៃដល់ក្នុងឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo បានពន្យល់ថា រូបគេគុំលើលោក Abe ដោយសារតែមេដឹកនាំរូបនេះ គឺជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោក Kishi Nobusuke ។

ប្រភពស៊ើបអង្កេតបានបង្ហាញទៀតថា ជនដៃដល់ឈ្មោះ Yamagami Tetsuya គិតថា ជីតារបស់លោក Abe បានផ្សព្វផ្សាយតម្កើង និងអញ្ជើញស្ថាបនិកមកពីក្រៅប្រទេសចូលក្នុងក្រុមសាសនាដែលខ្លួនចងកំហឹង និងថែមទាំងបានជួយពង្រីកអង្គការសាសនាមួយនេះនៅក្នុងប្រទេសជប៉ុន ដូច្នេះជនដៃដល់គិតទៀតថា លោក Abe ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមនេះផងដែរ ។
ដោយឡែកមេដឹកនាំអង្គការសាសនានៅក្នុងប្រទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា លោក Kishi ដែលជាជីតារបស់លោក Abe មិនបានធ្វើអ្វីពិសេសណាមួយសម្រាប់អង្គការនោះទេ ហើយក៏មិនមានឥទ្ធិពលពិសេសណាមួយលើអង្គការនោះដែរ ។

មេដឹកនាំបានប្រាប់ទៀតថា លោក Abe គ្រាន់តែធ្លាប់បានផ្ញើសារជាវីដេអូទៅកាន់ព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមពាក់ព័ន្ធនៃសាសនា ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះមិនដែលជាសមាជិក ឬទីប្រឹក្សានៃអង្គការរបស់គាត់ទេ ។
គួររំឭកថា លោក Abe ត្រូវបានខ្មាន់កាំភ្លើងវាយប្រហារកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ក្រោយដើរចូលទៅជិតអ្នកនយោបាយរូបនេះពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រជាជន ជប៉ុន និយាយលាលោក Abe លើកចុងក្រោយ បន្ទាប់ពីសពដឹក ចេញពីទីក្រុងតូក្យូ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


