ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ លក់ប្រព័ន្ធកាំភ្លើងធំ ១០០ គ្រឿងឲ្យ អ៊ុយក្រែន
ទស្សនាវដ្តី Spiegel បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តការលក់ដោយផ្ទាល់នូវប្រព័ន្ធកាំភ្លើងធំប្រភេទ Howitzers ចំនួន ១០០ គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ។

Spiegel បានចុះផ្សាយទៀតថា ក្រុមហ៊ុនផលិតអាវុធ Krauss-Maffei Wegmann (KMW) បានដាក់ពាក្យសុំផលិតប្រព័ន្ធកាំភ្លើងធំប្រភេទ Howitzers ឬ Panzerhaubitze 2000 ចំនួន ១០០ គ្រឿងដែលមានតម្លៃ ១.៧២ ពាន់លានដុល្លារកាលពីថ្ងៃទី ១១ ខែកក្កដា ហើយបានទទួលការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ត្រឹមតែ ២ ថ្ងៃក្រោយមកប៉ុណ្ណោះ ។
ទន្ទឹមនោះអ្នកតំណាងក្រុមហ៊ុន KMW បានប្រាប់ Spiegel ថា កិច្ចព្រមព្រៀងបច្ចុប្បន្ននឹងលើសពីតម្លៃនៃការចែកចាយអាវុធមុនៗជាច្រើនដង ដោយសារតែវាជាប្រព័ន្ធអាវុធទំនើបរបស់ប្រទេស ។

គួរបញ្ជាក់ថា ការប្រកាសលក់ប្រព័ន្ធអាវុធរបស់អាល្លឺម៉ង់កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងកិច្ចការសេដ្ឋកិច្ចអាល្លឺម៉ង់និយាយថា អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំទី ២ របស់អាល្លឺម៉ង់ បន្ទាប់ពីទីក្រុងបែរឡាំងបានអនុម័តការនាំចេញអាវុធមានតម្លៃរហូតដល់ ៥៨៤ លានដុល្លារទៅកាន់អ៊ុយក្រែនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រ៉ុកកែតប្រហែល ២០ គ្រាប់បាញ់ចេញពីទឹកដីសម្ព័ន្ធមិត្ត រុស្ស៊ី វាយប្រហារ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


