ព័ត៌មានអន្ដរជាតិ
រ៉ុកកែតប្រហែល ២០ គ្រាប់បាញ់ចេញពីទឹកដីសម្ព័ន្ធមិត្ត រុស្ស៊ី វាយប្រហារ អ៊ុយក្រែន
យោងតាមទីបញ្ជាការប្រតិបត្តិការភាគខាងជើងរបស់អ៊ុយក្រែនបានឲ្យដឹងថា រ៉ុកកែតប្រហែល ២០ គ្រាប់បានបាញ់ចេញពីប្រទេសបេឡារុស និងបានវាយប្រហារតំបន់ Chernihiv ភាគខាងជើងអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ទន្ទឹមនោះអភិបាលតំបន់លោក Viacheslav Chaus បាននិយាយលើ Telegram នៅក្នុងការអាប់ដេតព័ត៌មានចុងក្រោយថា ដំបូងឡើយមានតែកាំជ្រួចមីស៊ីលជាង ១០ គ្រាប់ប៉ុណ្ណោះត្រូវបានបាញ់ចេញពីទឹកដីនៃប្រទេសបេឡារុសដែលជាសម្ព័នមិត្តរបស់រុស្ស៊ី និងបានវាយប្រហារតំបន់ Chernihiv នៅម៉ោងប្រហែល ៥ ព្រឹក ។
លោក Chaus បាននិយាយទៀតថា “ថ្ងៃនេះយើងទាំងអស់គ្នាភ្ញាក់តាំងពីព្រលឹម ដោយសារតែមានការរំខានយ៉ាងខ្លាំង ជាពិសេសយើងបានឮសំឡេងផ្ទុះ និងការរង្គើជាបន្តបន្ទាប់” ។

លោកអភិបាលតំបន់បញ្ជាក់ថា ក្រោយម៉ោង ៥ ព្រឹក គ្រាប់រ៉ុកកែតជាហូរហែបានបាញ់ចេញពីទឹកដីនៃប្រទេសបេឡារុសទៀត ខណៈព័ត៌មានបឋម គ្រាប់រ៉ុកកែតនោះហោះបុកនៅជិតតំបន់ Goncharivskyi ។
ជាចុងក្រោយលោក Chaus មិនបាននិយាយពីតំបន់ជាក់លាក់ណាមួយដែលគ្រាប់រ៉ុកកែតបាញ់ចេញពីប្រទេសបេឡារុសនោះទេ ខណៈចំនួនអ្នកស្លាប់ និងរងរបួសក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ អ៊ុយក្រែន ប្រកាសបាត់បង់រោចក្រថាមពលធំជាងគេទី ២ ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


