Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកោះតៃវ៉ាន់ ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត” (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចិនបាន​ចោទប្រកាន់​លោកស្រី Pelosi ថាកំពុងលេងជាមួយ​ភ្លើង​ ហើយអ្នកដែលលេងជាមួភ្លើងនឹងវិនាសដោយសារវា។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា “គ្មានហេតុផលណាដែលធ្វើឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាព្រឹត្តិការណ៍ជំរុញឲ្យមានវិបត្តិ ឬជម្លោះនោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បន្ទាប់​ពី​លោកស្រី​ទៅ​ដល់តៃវ៉ាន់ លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ស្រប​តាម​គោល​នយោបាយ​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ប្រទេស​ចិន ហើយ​មិន​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន​ឡើយ។

នៅពេលយន្តហោះរបស់លោកស្រីចុះចត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថាយន្តហោះយោធារបស់ខ្លួន បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យន្តហោះយោធាចិនជាង ២០ គ្រឿង បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តបំបែក ដែលនឹងរួបរួមគ្នាឡើងវិញនៅថ្ងៃណាមួយ បានព្រមានពីមុនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងមិនអង្គុយនៅស្ងៀមឡើយ។

ក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការមកដល់របស់យន្តហោះលោកស្រី Pelosi, ចិនបានប្រកាសថា កងទ័ពរំដោះប្រជាជន នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅលើអាកាស និងនៅសមុទ្រជុំវិញកោះតៃវ៉ាន់នៅចុងសប្តាហ៍នេះ ដោយព្រមានកប៉ាល់ និងយន្តហោះទាំងឡាយមិនឲ្យចូលទៅក្នុងតំបន់ដែលរងផលប៉ះពាល់ឡើយ។

មុននេះ លោកស្រី Pelosi បាននិយាយថា ដំណើរទស្សនកិច្ចរបស់ខ្លួន គឺបានផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់ ហើយមិនផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិកទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Pelosi និយាយថា “សាមគ្គីភាពរបស់អាមេរិកជាមួយប្រជាជន២៣លាននាក់ របស់កោះតៃវ៉ាន់ គឺមានសារៈសំខាន់ជាងពេលណាទាំងអស់ ដោយសារពិភពលោកប្រឈមមុខនឹងជម្រើសរវាងស្វ័យភាព និងលទ្ធិប្រជាធិបតេយ្យ”។

ហើយនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយក្នុងកាសែត Washington Post ក្នុងពេលជាមួយគ្នានោះ លោកស្រី Pelosi ក៏បានសរសេរផងដែរថា “លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំរបស់តៃវ៉ាន់ កំពុងស្ថិតនៅក្រោមការគំរាមកំហែង”។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងជួបជាមួយសមាជិកសភានៅថ្ងៃពុធនេះ ក៏ដូចជាប្រធានាធិបតីលោកស្រី Tsai Ing-Wen ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ថា លោកស្រី Pelosi កំពុងនាំផលវិបាកដល់ អាមេរិក និងតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម