ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១១ខែសីហានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានបញ្ជាឲ្យដកវិធានការប្រឆាំងការរីករាលដាលកម្រិតអតិបរមា ដែលខ្លួនដាក់កាលពីខែឧសភា។
ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីតួលេខនៃការឆ្លងកូវីដពិតប្រាកដនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី២៩ខែកក្កដាមក រដ្ឋមួយនេះមិនបានរាយការណ៍ករណីសង្ស័យថ្មីឡើយ។
យោងតាម KCNA, អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើង គឺមាន ៧៤នាក់ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។
ការប្រកាសជ័យជម្នះបានកើតឡើង បើទោះបីជា កូរ៉េខាងជើងមិនទាន់ត្រូវបានគេដឹងថា មានកម្មវិធីវ៉ាក់សាំងក៏ដោយ។ ផ្ទុយទៅវិញ ប្រទេសនេះនិយាយថា ខ្លួនពឹងផ្អែកលើការបិទខ្ទប់ ការព្យាបាលឱសថក្នុងស្រុក និងអ្វីដែលលោក គីម ហៅថា “ប្រព័ន្ធសង្គមនិយមបែបកូរ៉េដែលមានអត្ថប្រយោជន៍”។
លោកបានបញ្ជាឲ្យដកវិធានការប្រឆាំងការរាតត្បាតជាអតិបរមាទាំងអស់ ប៉ុន្តែនិយាយថា កូរ៉េខាងជើងត្រូវតែរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំ និងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ ប្អូនស្រី លោកគីម និយាយថា មេដឹកនាំកូរ៉េខាងជើង មានចេញរោគសញ្ញាគ្រុនក្តៅ ហើយបានស្តីបន្ទោសខិត្តប័ណ្ណមកពីប្រទេសកូរ៉េខាងត្បូងដែលបណ្តាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងជើង បន្ទោស “វត្ថុមកពីក្រៅប្រទេស” នៅជិតព្រំដែនកូរ៉េខាងត្បូង ចំពោះការផ្ទុះកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


