ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីល កម្ទេចទំនប់ទឹក អ៊ុយក្រែន ជន់លិចស្រុកកំណើតលោក Zelensky
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារទំនប់នៃអាងស្តុកទឹកមួយកន្លែង នៅក្នុងទីក្រុង Kryvyi Rih ភាគខាងត្បូងប្រទេស អ៊ុយក្រែន ដែលជាស្រុកកំណើតលោក Zelensky ដោយបណ្តាលឲ្យធ្លាយទំនប់ បង្កជាទឹកជំនន់ ជន់លិចផ្ទះប្រជាពលរដ្ឋ។

ចៅហ្វាយក្រុង លោក Oleksandr Vilkul បាននិយាយថា អ្នកស្រុកនៅតំបន់ខ្លះ ត្រូវបានប្រាប់ឲ្យជម្លៀសចេញ ប៉ុន្តែលោកអះអាងថា ស្ថានភាពគឺស្ថិតនៅក្រោមការគ្រប់គ្រង។
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន, ការវាយប្រហារនេះគឺជាការសងសឹកដោយរុស្ស៊ី សម្រាប់ប្រតិបត្តិការវាយបកតបតរបស់ខ្លួននាពេលថ្មីៗនេះ ខណៈលោកប្រធានាធិបតី Volodymyr Zelensky បានហៅប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវកម្ម” បន្ទាប់ពីការវាយប្រហារលើអាងស្តុកទឹក Karachunivske។

ការផ្គត់ផ្គង់ទឹក បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការវាយប្រហារនៅក្នុងទីក្រុង ដែលមានប្រជាជនជាង ៦០០ ០០០នាក់ មុនពេលសង្គ្រាមផ្ទុះឡើង មួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ លើការវាយប្រហារដោយមីស៊ីលដែលបានរាយការណ៍នេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky ជួប គ្រោះថ្នាក់ ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


