Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky កំណត់លក្ខខណ្ឌ សម្រាប់ការចរចាជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបដិសេធចរចារកដំណោះស្រាយសន្តិភាព បើលោក វ្ល៉ាឌីមៀរ ពូទីន នៅតែជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky

តាមរយៈបណ្តាញ Telegram ផ្លូវការរបស់លោកកាលពីថ្ងៃសុក្រទី៣០ខែកញ្ញា លោក Zelensky ក៏បានទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលរុស្ស៊ី ផងដែរ។

លោក​បាន​សរសេរ​ថា “យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​រុស្ស៊ី ប៉ុន្តែជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ម្នាក់​ទៀត”។

លោក Zelensky បានច្រានចោលម្តងហើយម្តងទៀតនូវសំណើសន្តិភាពពីទីក្រុងមូស្គូ ដោយចុងក្រោយបំផុតប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបដិសេធសំណើរបស់លោកពូទីន ក្នុងចរចាឡើងវិញកាលពីថ្ងៃសុក្រ។ អ្វី​ដែល​អ៊ុយក្រែន មិនពេញចិត្តនោះគឺថា ​លោក​ពូទីន​ ​មិន​ព្រម​បោះបង់​តំបន់​ដែល​ធ្វើប្រជាមតិ ​ចូល​រួម​ជាមួយ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

លោក Zelensky ប្រកាសថា “មានតែវិធីនៃការពង្រឹងកម្លាំងអ៊ុយក្រែន និងការបណ្តេញអ្នកកាន់កាប់ចេញពីទឹកដីរបស់យើងទាំងមូលប៉ុណ្ណោះ ទើបស្តារសន្តិភាពឡើងវិញបាន”។

លោក Zelensky ក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីថ្ងៃសុក្រ ដែលនេះជាអ្វីដែលលោកធ្លាប់សារភាពថា ប្រហែលជានឹងមិនកើតឡើងនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម