ព័ត៌មានអន្ដរជាតិ
តើនាយករដ្ឋមន្ត្រី គុយបា ធ្វើទស្សនកិច្ចប្រទេសអាស៊ានណាខ្លះ មុនមក កម្ពុជា?
លោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ ខណៈមុនមកកម្ពុជា លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ាន ២ ផ្សេងទៀតផងដែរដូចជា វៀតណាម និងឡាវ ។

លោក Cruz បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ ថ្ងៃទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយក៏បានជួបពិភាក្សាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong, ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោក Vuong Dinh Hue ពាក់ព័ន្ធនឹងជំហាននៃការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យឡើងដល់កម្ពស់ថ្មី ។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Le Thanh Tung បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Cruz មានសារសំខាន់ ព្រោះវាជាលើកទីមួយក្នុងរយៈពេល ៤៩ ឆ្នាំ ដែលនាយករដ្ឋមន្ត្រីគុយបាបានមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីតំណែងនេះត្រូវបានស្ដារឡើងវិញ ក្រោយការអនុម័តរដ្ឋធម្មនុញ្ញគុយបាថ្មីក្នុងឆ្នាំ ២០១៩ ។

វៀតណាម និងគុយបាបានមើលឃើញថា ទំនាក់ទំនងទ្វេភាគីរបស់ពួកគេមានការរីកចម្រើនប្រកបដោយផ្លែផ្កា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ បន្ទាប់ពីជោគជ័យនៃបដិវត្តគុយបានៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៥៩ ។
ដោយឡែកនៅប្រទេសឡាវ, លោក Cruz បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែតុលា ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរវាងឡាវ និងគុយបា ហើយទទួលបានស្វាគមន៍ជាពិសេសដោយលោកនាយករដ្ឋមន្ត្រី Phankham Viphavanh ផងដែរ ។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗ រួមទាំងការកសាងប្រទេសឡើងវិញ បន្ទាប់ពីជំងឺកូវីដ ១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ និងកីឡា ហើយក្នុងនោះក៏រួមមានទាំងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនអ្នកជំនាញពេទ្យគុយបាមកប្រទេសឡាវ និងគ្រូបង្វឹកប្រដាល់បរទេសដើម្បីបណ្តុះបណ្តាលអត្តពលិកឡាវផងដែរ ។
គួរបញ្ជាក់ថា ប្រទេសគុយបា និងឡាវបានបង្កើតទំនាក់ទំនងការទូតលើកដំបូងនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ១៩៧៤ ហើយលោកប្រធានាធិបតី Miguel Diaz-Canel ក៏ធ្លាប់បានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវផងដែរក្នុងឆ្នាំ ២០១៨ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre / Laotian Times
ចុចអាន ៖ នាយករដ្ឋមន្ត្រី គុយបា នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី ៤ ខែតុលានេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


