ព័ត៌មានអន្ដរជាតិ
ជនបរទេស២៦នាក់ មកពី១៤ប្រទេស ស្លាប់ក្នុងការរត់ជាន់គ្នានៅ កូរ៉េខាងត្បូង (មានវីដេអូ)
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិងកំពុងផ្តល់ព័ត៌មានថ្មីៗអំពីតួលេខអ្នកស្លាប់ ក្នុងហេតុការណ៍រត់ជាន់គ្នានៅតំបន់ អ៊ីថេវ៉ុន។

ពួកគេបញ្ជាក់ថា មនុស្សចំនួន ១៥៤ នាក់បានស្លាប់ ក្នុងនោះ ៩៨នាក់ជាស្ត្រី និង៥៦នាក់ជាបុរស។

ជនរងគ្រោះ ភាគច្រើនមានវ័យក្មេង។ ជាង១០០នាក់ក្នុងចំណោមនោះ គឺមានអាយុជាង២០ឆ្នាំ។ ក្មេងជំទង់ ១១នាក់បានស្លាប់ហើយមនុស្ស៣០នាក់ មានអាយុលើសពី៣០ឆ្នាំ។

ជនបរទេស២៦នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។ ក្នុងនោះមានជនជាតិអ៊ីរ៉ង់៥នាក់, ចិន៤នាក់, រុស្ស៊ី៤នាក់, អាមេរិក២នាក់, ជប៉ុន២នាក់ និងម្នាក់២មកពីប្រទេសបារាំង អូស្ត្រាលី ន័រវេស អូទ្រីស វៀតណាម ថៃ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងស្រីលង្កា។

មនុស្សជាង១៣០នាក់ បានរងរបួសក្នុងនោះ ៣៧នាក់របួសធ្ងន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មន្ត្រីទូតកម្ពុជា៖ មិនមានពលរដ្ឋខ្មែរបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៅកូរ៉េនោះទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


