Connect with us

ព័ត៌មានអន្ដរជាតិ

វាយប្រហារសម្លាប់អ្នកភូមិ១០០នាក់នៅប្រទេស នីហ្សេរ

បានផុស

នៅ

មនុស្សមួយរយនាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារទៅលើភូមិចំនួន២នៅភាគខាងលិចប្រទេសនីហ្សេរ។​ នេះបើតាមការឲ្យដឹងពីលោកនាយករដ្ឋមន្ត្រី Brigi Rafini។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rafini បានប្រកាសពីចំនួនអ្នកស្លាប់នៅក្នុងសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យ។ លោកបានថ្លែងបែបនេះខណៈលោកចុះទៅកន្លែងកើតហេតុផ្ទាល់ដែលស្ថិតនៅជិតព្រំដែនប្រទេសម៉ាលី។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។

ប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនស៊ីវិលយ៉ាងតិច៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ដំណាលគ្នាដោយពួកសកម្មប្រយុទ្ធឥស្លាមនិយមលើភូមិ Tchombangou និង Zaroumdareye។

ប្រទេសនីហ្សេរបានទទួលរងការវាយប្រហារម្តងហើយម្តងទៀតពីសំណាក់ពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងរដ្ឋឥស្លាមនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសម៉ាលីនិងប៊ូគីណាហ្វាសូ។

ប្រទេសនីហ្សេរក៏បានជួបប្រទះការសម្លាប់គ្នាសងសឹករវាងសហគមន៍ជនជាតិភាគតិចជាគូប្រជែងដែលបង្កឡើងដោយអំពើហិង្សាជីហាដនិងការប្រកួតប្រជែងសម្រាប់ធនធានផងដែរ។

ការវាយប្រហារកាលពីថ្ងៃសៅរ៍បានកើតឡើងចំថ្ងៃគណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជុំទី១នៃការបោះឆ្នោតដើម្បីជំនួសលោកប្រធានាធិបតី Mahamadou Issoufou ដែលចុះចេញពីតំណែងក្រោយកាន់អំណាចបានមួយទសវត្សរ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម