ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នានៅស៊ូដង់កាន់តែសាហាវបណ្តាលឲ្យស្លាប់និងរបួសជិត៣០នាក់
មនុស្ស៩នាក់បានស្លាប់ និងជាង២០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារដោយមីស៊ីលដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) លើមន្ទីរពេទ្យមួយក្នុងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៤ខែធ្នូនេះ។

លោក Ibrahim Khatir អគ្គនាយកនៃរដ្ឋ North Darfur បាននិយាយថា «កងជីវពលបានបាញ់មីស៊ីលចំនួន ៤ គ្រាប់ពីយន្តហោះគ្មានមនុស្សបើក(ដ្រូន) នៅព្រឹកថ្ងៃនេះ ដោយផ្តោតលើមន្ទីរពេទ្យ Saudi Arabia ដែលបានសម្លាប់អ្នកជំងឺចំនួន៩នាក់ និងរបួសជាង២០នាក់ផ្សេងទៀត»។
មន្ទីរពេទ្យ Saudi Arabia គឺជាមណ្ឌលសុខភាពតែមួយគត់ដែលនៅតែដំណើរការនៅ El Fasher រួមទាំងការវះកាត់ និងព្យាបាល។ ពាក់ព័ន្ធបញ្ហានេះ RSFមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបាននិងកំពុងផ្ទុះឡើងក្នុងទីក្រុង El Faser រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF ចាប់តាំងពីថ្ងៃទី ១០ ខែឧសភាមកម្លេះ។ ប្រទេសស៊ូដង់ត្រូវបានជាប់គាំងដោយជម្លោះបំផ្លិចបំផ្លាញរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។ ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៧១២០ នាក់ និងមនុស្សជាង១៤លាននាក់បានផ្លាស់ទីលំនៅមិនថាក្នុង និងក្រៅប្រទេសស៊ូដង់ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការអន្តរជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


