ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ អាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីម្ដងទៀត នៅអាណត្តិក្រោយ
អតីតប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីម្ដងទៀត នៅអាណត្តិក្រោយ នាឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបង្ហើបពីទីប្រឹក្សាផ្ទាល់របស់លោក កាលពីម្សិលមិញ។

លោក Jason Miller ទីប្រឹក្សាជំនិតរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អតីតប្រធានាធិបរូបនេះនឹងប្រកាសនៅសប្ដាហ៍ក្រោយ ថាលោកនឹងចូលរួមឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។
យ៉ាងណាមិញ ចំពោះ លោក ដូណាល់ ត្រាំ បានបង្ហើបកាលពីដើមសប្ដាហ៍មុនដែរថា លោកនឹងធ្វើការប្រកាសដំណឹងដ៏ធំមួយ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា តែលោកមិនទាន់បញ្ជាក់អ្វីលម្អិតនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ៤ ចំណុចចាប់អារម្មណ៍ខ្លាំង មុននិងការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


