Connect with us

ព័ត៌មានអន្ដរជាតិ

បោះឆ្នោតប្រធានាធិបតី អាមេរិក ឆ្នាំ ២០២៤ នឹងមានវត្តមានលោក ត្រាំ សាជាថ្មី

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា “ខ្ញុំបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធជាផ្លូវការហើយ ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យ និងរុងរឿងម្ដងទៀត” ។

លោក ត្រាំ បានបន្ថែមថា “លោក ចូ បៃដិន កំពុងបំផ្លាញសេដ្ឋកិច្ចរបស់អាមេរិក ហើយប្រទេសរបស់យើងមិនអាចទទួលយកវាបាននោះទេ ដូច្នេះខ្ញុំនឹងស្ដារវាឡើងវិញ ។ ខ្ញុំនឹងធានាថា លោក បៃដិន នឹងមិនអាចឈ្នះឆ្នោតសម្រាប់អាណត្តិទី ២ នោះទេ” ។

ចាប់តាំងពីចាកចេញពីតំណែងមក អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ រូបនេះ នៅតែបន្តអះអាងមិនពិតពីការបោះឆ្នោតឆ្នាំ ២០២០ ពោលលោក ត្រាំ តែងតែលើកឡើងដដែលៗថា ការឈ្នះឆ្នោតរបស់លោក បៃដិន នៅពេលនោះ គឺកើតឡើងតាមរយៈការលួចបន្លំសន្លឹកឆ្នោត ។

គួរបញ្ជាក់ថា ការសម្រេចចិត្តចុះឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់លោក ត្រាំ កើតឡើងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិឆ្នាំ ២០២២ នេះ ខាងគណបក្សសាធារណរដ្ឋរបស់អតីតប្រធានាធិបតីរូបនេះ មិនអាចគ្រប់គ្រងព្រឹទ្ធសភាបាននោះទេ ពោលគឺចាញ់ខាងគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ លោក Biden ហៅមេដឹកនាំពិភពលោក មកប្រជុំបន្ទាន់ បន្ទាប់ពីមីស៊ីល ធ្លាក់នៅប៉ូឡូញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម