ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះទីលានកណ្ដាលទីក្រុងរបស់ រុស្ស៊ី មានទាំងអ្នកស្លាប់ផងដែរ
ទីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់បានប្រាប់សារព័ត៌មាន Sputnik ថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះនៅកណ្តាលទីក្រុងរុស្ស៊ី ក្នុងទីលាន Komsomolskaya កាលពីល្ងាចថ្ងៃអាទិត្យ បានឡើងដល់ ៦ នាក់ហើយ ។

ដំបូងឡើយ អ្នកនាំពាក្យនៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានប្រាប់ Sputnik ថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះនេះមានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ខណៈមនុស្សម្នាក់ទៀតរងរបួស ។
អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីល្ងាចថ្ងៃអាទិត្យ នៅឃ្លាំងឥដ្ឋមួយកន្លែងនៅជិតស្ថានីយរថភ្លើង Leningradsky ក្នុងទីក្រុងមូស្គូ ហើយត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ១១ និង ៥៥ នាទីយប់ ។

យោងតាមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្សជាង ១២០ នាក់ ក៏ដូចជារថភ្លើងពន្លត់អគ្គិភ័យ និងសម្ភារៈពាក់ព័ន្ធប្រមាណជា ៤០ គ្រឿងក៏បានចូលរួមក្នុងហេតុការណ៍នេះផងដែរ ។
ដោយឡែក គណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៊ីក៏បានឲ្យដឹងដែរថា មូលហេតុនៃការឆេះនេះ គឺដោយសារតែការផ្ទុកទំនិញមិនបានត្រឹមត្រូវ និងការបំពានច្បាប់សុវត្ថិភាពអគ្គិភ័យ ខណៈសំណុំរឿងព្រហ្មទណ្ឌក៏កំពុងដំណើរការផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បញ្ជូនទាហានស៊ីឈ្នួល ២ ពាន់នាក់បន្ថែមទៀតទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


