ព័ត៌មានអន្ដរជាតិ
ប៉ះទង្គិចគ្នាមួយប្រាវនៅព្រំដែន ថៃ-មីយ៉ាន់ម៉ា
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តឈៀងម៉ៃព្រំដែន (ថៃ-មីយ៉ាន់ម៉ា) កងកម្លាំងយោធាថៃបានប៉ះទង្គិចគ្នាមួយប្រាវនៅចំណុចព្រំដែនអាងខាង (Ang Khang) បន្ទាប់ពីដើរល្បាត ហើយបានប្រទះឃើញក្រុមប្រដាប់អាវុធប្រមាណ ២០នាក់ រួចបានបើកឆាកបាញ់តដៃគ្នាដើម្បីបើកផ្លូវរត់គេចខ្លួន។ ក្រោយរត់គេចខ្លួន គេបានប្រទះឃើញគ្រឿងញៀនម៉ាទឹកកកចំនួន ១៦កញ្ចប់ធំ (បាវ)។

នៅថ្ងៃ២៩ ខែវិច្ឆិកានេះ បន្ទាប់ពីក្រុមប្រតិបត្តិការព័ត៌មានរបស់កងទ័ពបានស៊ើបអង្កេតបានឱ្យដឹងថា ក្រុមប្រដាប់អាវុធខាងលើជាក្រុមឈ្មួញជួញដូរគ្រឿងញៀន។ ដោយក្រុមឈ្មួញគ្រឿងញៀនទាំងនេះបានបើកការបាញ់ប្រហារទៅលើកងកំលាំងល្បាតព្រំដែនអស់រយៈពេលប្រហែល៥នាទី ដើម្បីបើកផ្លូវរត់គេចខ្លួនចូលព្រៃ។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុបានរកឃើញបាវចំនួន ១៦បាវ ដែលត្រូវបានបំប្លែងជាកាបូបស្ពាយ ដែលក្នុងនោះសុទ្ធតែជាគ្រឿងញៀនប្រភេទម៉ាទឹកកក៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ អាមេរិក គាំទ្របាតុកម្មប្រឆាំងគោលនយោបាយ “សូន្យកូវីដ” នៅ ចិន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


