Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិច គួរបន្ទោសខ្លួនឯងទើបត្រូវចំពោះការស្លាប់មនុស្ស នៅ អ៊ុយក្រែន

បានផុស

នៅ

តំណាងរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Dmitry Polyanskiy បាននិយាយថា ប្រទេសលោកខាងលិចមិនអាចទម្លាក់កំហុសលើរុស្ស៊ីចំពោះការបាត់បង់ជីវិតមនុស្សដែលបង្កឡើងនៅអ៊ុយក្រែននោះទេ ប៉ុន្តែគួរបន្ទោសខ្លួនឯងវិញទើបត្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Polanskiy បាននិយាយក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះថា “អ្នកនឹងមិនអាចបន្ទោសរុស្ស៊ីបានទេ ។ អ៊ុយក្រែន​បាន​សម្លាប់​មនុស្ស​នៅតំបន់ Donbass ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក ដោយ​ប្រើអាវុធ​ដែល​ផ្តល់​ដោយ​លោកខាងលិច” ។

ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោកខាងលិចបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ី​បានថ្កោលទោស​ក្រុមប្រទេសលោកខាងលិច ពីលំហូរនៃអាវុធដែលបញ្ជូនទៅឲ្យអ៊ុយក្រែន ហើយបានព្រមានថា រាល់អាវុធដែលលោកខាងលិចផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ គឺជាគោលដៅខុសច្បាប់ ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ឆេះជម្លោះនៅអ៊ុយក្រែនយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៥ ខណៈការសន្និដ្ឋានបែបនេះគឺផ្អែកទៅលើឯកសារដែលបញ្ចេញដោយអាជ្ញាធរអាមេរិកកាលពីពេលកន្លងមក ។

កាលពីចុងខែវិច្ឆិកា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១.២ ពាន់លានដុល្លារជាមួយក្រុមហ៊ុនអាកាសចរណ៍ Raytheon សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាសដើម្បីផ្ដល់ឲ្យទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គ្រោងបញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម