Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បើកបញ្ជីទ្រព្យសម្បត្តិរបស់អតីតមន្ត្រីជាន់ខ្ពស់កងទ័ព ៣រូប បន្ទាប់ពីអស់មុខតំណែង

បានផុស

នៅ

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ប្រភពព័ត៌មានបានរាយការណ៍ដោយដកស្រង់តាមសារព័ត៌មាន Khaosod បានរាយការណ៍ថា ការិយាល័យនៃអង្គភាពប្រឆាំងអំពើពុករលួយថៃ បានចុះផ្សាយបញ្ជីទ្រព្យសម្បត្តិ និងបំណុលរបស់អតីតមន្ត្រីជាន់ខ្ពស់កងទ័ពថៃចំនួន ៣រូប ដែលទើបត្រូវបានអស់មុខតំណែងពីសមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-នាយលោកឧត្តមនាវី ណាផាដេច ថូប៉ាតេមី (Naphadej Thupatemee) អតីតមេបញ្ជាការកងទ័ពអាកាស មានទ្រព្យសម្បត្តិចំនួន ១៧,១១៩,៥១៣បាត និងភរិយា មានទ្រព្យសម្បត្តិចំនួន ៥៤,៩៨៥,៣៤៣បាត ដែលរួមគ្នាទាំង២នាក់ប្តីប្រពន្ធ មានទ្រព្យសម្បត្តិសរុប ៧២,១០៤,៨៥៦បាត និងបំណុលសរុបជាង ២លានបាត។

២-នាយឧត្តមសេនីយ៍ វរ៉ាកៀត រតនានុន(Worakiat Rattananon) អតីអនុរដ្ឋលេខាធិការក្រសួងការពារជាតិ មានទ្រព្យសម្បត្តិ ២១,១៧៣,៧៦៥បាត និងភរិយា មានទ្រព្យសម្បត្តិ ២៦,៦៦៧,៤២២បាត ដែលរួមគ្នាទាំង ២នាក់ប្តីប្រពន្ធ មានទ្រព្យសម្បត្តិសរុប ៤៧,៨៤១,១៨៨បាត និងបំណុលសរុបជាង ១សែនបាត។

៣-លោកឧត្តមនាវីឯក ស៊ុមប្រាស៊ុង និនសាម៉ៃ(Somprasong Nilsamai) អតីតមេបញ្ជាការកងទ័ពជើងទឹក មានទ្រព្យសម្បត្តិ ៣១,២៩៥,៩៨៨បាត និងភរិយា មានទ្រព្យសម្បត្តិចំនួន ៥៨,៥៤៦,២២៥បាត ដែលរួមទាំង២នាក់ប្ដីប្រពន្ធ មានទ្រព្យសម្បត្តិសរុប ៨៩,៨៤២,២១៣បាត បំណុលសរុបជាង ៨សែនបាត៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ prachachat

ចុចអាន៖ លទ្ធផលស្ទង់មតិបង្ហាញថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម