Connect with us

ព័ត៌មានអន្ដរជាតិ

លទ្ធផលស្ទង់មតិបង្ហាញថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល

បានផុស

នៅ

មជ្ឈមណ្ឌលស្ទង់មតិ (Nida Poll) បានបង្ហាញលទ្ធផលនៃការធ្វើស្ទង់មតិជាសាធារណៈមានជំនឿថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាលក្នុងការបោះឆ្នោតអាណត្តិក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលស្ទង់មតិ (Nida Poll) បានធ្វើការស្ទង់មតិជាសាធារណៈលើគណបក្សចំនួន៦ ជាមួយនឹងឱកាសបានក្លាយជារដ្ឋាភិបាលសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ដែលមានចំណាត់ថ្នាក់ជាបន្តបន្ទាប់ដូចខាងក្រោម៖

១-គណបក្សភឿថៃទទួលបានពិន្ទុខ្ពស់ជាងគេ ៤០,៣៨% មានឱកាសដឹកនាំរដ្ឋាភិបាល។
២-គណបក្សកាវកៃ (ឈានមុខ) ទទួលបានពិន្ទុ ៣០,២៣% ក្នុងការដឹកនាំរដ្ឋាភិបាល។
៣-គណបក្សផាលាំងប្រាឆារ៉ាត (បក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន) ទទួលបានពិន្ទុ ២០,៣៨%។
៤-គណបក្សរួមថៃសាងថៃទទួលបានពិន្ទុ ១៥,៧៣%។
5-គណបក្សភូមិចៃថៃទទួលបានពិន្ទុ ១៤,៤៥%។
៦-គណបក្សប្រជាធិបតេយ្យទទួលបានពិន្ទុ ១៣,២០%។

ដោយឡែក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការទីប្រឹក្សាគណបក្សភឿថៃ លោកស្រី ផេថងថាន ឈីណាវ៉ាត់ បានអះអាងថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការ​ចរចាជាមួយ​ប្រភព​ថាមពលដើម្បីកាត់​បន្ថយ​ថ្លៃ​អគ្គិសនី បញ្ចុះតម្លៃប្រេងឥន្ទនៈ និងចញ្ចុះតម្លៃហ្គាសភ្លាមនៅពេល​គណបក្សភឿថៃដឹកនាំ​រដ្ឋាភិបាល។

លោកស្រីនិយាយបែបនេះ​ក្នុងវេទិការ​គ្រួសារ​ភឿថៃនៅខេត្តនគរស៊ីថាំម៉ារ៉ាត (ភាគខាងត្បូង) និងបាននិយាយថា គ្រួសារគណបក្សភឿថៃពិតជាធ្វើបានពិតប្រាកដមែន។

លោកស្រី ផេថងថាន ឈីណាវ៉ាត់ បានបញ្ជាក់ថា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋនៅភាគខាងត្បូងចំពោះគោលនយោបាយប្រាក់ចំណូលអប្បបរមា ៦០០បាត/ថ្ងៃ និងប្រាក់ខែអប្បបរមា ២៥០០០បាត/ខែ សម្រាប់អ្នកចប់បរិញ្ញាបត្រ ពោលគឺគណបក្សភឿថៃនឹងធ្វើឱ្យបានក្នុងឆ្នាំ២០២៧។ ចំណែកបញ្ហាតម្លៃអគ្គិសនី និងហ្គាសដែលឡើងថ្លៃខ្លាំង រហូត​ដល់ធ្វើឱ្យ​សហគ្រិន​ត្រូវ​ទទួល​បន្ទុក​ក្នុងការចំណាយ​ខ្ពស់​នៅ​ទូទាំង​ប្រទេស ប្រសិនបើគណបក្សភឿថៃបានដឹកនាំ​រដ្ឋាភិបាល នឹងរួតរះក្នុងការ​ចរចាជាមួយ​ប្រភព​ថាមពលដែលមានតម្លៃ​ថោក ត្រៀម​ខ្លួន​ក្នុង​ការ​ស្វែង​រក​វិធានការ​កែទម្រង់​រចនាសម្ព័ន្ធ​តម្លៃ​ថាមពល រួមទាំងវិធានការពន្ធ ដើម្បី​ដោះស្រាយ​បញ្ហានិង​កាត់​បន្ថយ​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ជា​បន្ទាន់។ គណបក្សភឿថៃប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យបងប្អូនជនរួមជាតិ បានរស់នៅស្រួល ហូបចុកស្រួល ដោយមិនចាំបាច់ក្រោកពីព្រលឹមហើយគិតថា តើនឹងត្រូវទៅរកប្រាក់ចំណូលមកពីណាដើម្បីសងបំណុលគេនោះទេ?៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ posttoday/prachachat

ចុចអាន៖ រុស្ស៊ី ថា អាមេរិក គ្រោងនឹងបញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម