Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា គ្មានគម្រោងបញ្ឈប់សង្គ្រាមក្នុងរដូវរងានេះទេ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែនមិនមានគម្រោងបញ្ឈប់ការវាយលុករបស់ខ្លួន ក្នុងអំឡុងរដូវរងានេះនោះទេ ។

លោក Oleksii Reznikov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleksii Reznikov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Newsweek ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដោយសំអាងលើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលបន្តតាំងពីខែកុម្ភៈថា “កងកម្លាំងប្រដាប់អាវុធរបស់យើងមិនមានគម្រោងបញ្ឈប់ការវាយលុយទេនៅរដូវរងានេះ ។ ​យើង​មាន​ឃ្លាំង​ស្តុក​ឧបករណ៍​សម្រាប់​រដូវរងា​ដែល​មាន​ទំហំ​ធំ​ជាង​កម្រិត​សំខាន់​ ៣ ​ដងឯណោះ” ​។

សេចក្តីថ្លែងការណ៍របស់លោក Reznikov បានកើតឡើង នៅពេលដែលវិមានក្រឹមឡាំងបានច្រានចោលបទឈប់បាញ់ឆ្នាំថ្មីដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា “គ្មានសំណើណាមួយត្រូវបានភាគីខាងរុស្ស៊ីទទួលឡើយ ហើយមិនមានប្រធានបទបែបនេះនៅក្នុងរបៀបវារៈរបស់យើងនោះទេ” ។

គួរបញ្ជាក់ថា គិតត្រឹមដើមសប្ដាហ៍នេះ ចំនួនជនស៊ីវិលក្នុងសង្រ្គាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវដែលកំពុងបន្ត បានកើនឡើងដល់ ១៧,៣៦២ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦,៧៥៥ នាក់ និងរបួស ១០,៦០៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើទីក្រុង Donetsk ចាប់តាំងពីឆ្នាំ ២០១៤ មក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម