Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើទីក្រុង Donetsk ចាប់តាំងពីឆ្នាំ ២០១៤ មក

បានផុស

នៅ

លោក Alexey Kulemzin អភិបាលក្រុង Donetsk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់ផ្លោងលើទីក្រុងដោយយោធាអ៊ុយក្រែននាពេលថ្មីៗនេះ គឺជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីឆ្នាំ ២០១៤ មក ។

លោក Alexey Kulemzin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យតំណាងរបស់សាធារណរដ្ឋប្រជាមានិត Donetsk នៅក្នុងមជ្ឈមណ្ឌលរួមសម្រាប់ការគ្រប់គ្រង និងការសម្របសម្រួលបាននិយាយថា យោធាអ៊ុយក្រែនបានបាញ់រ៉ុកកែតចំនួន ៤០ គ្រាប់ពីប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត BM-21 Grad នៅឯស្រុក Voroshilovsky និងតំបន់ Kiev របស់ទីក្រុង Donetsk ។

លោក Kulemzin បាននិយាយនៅលើ Telegram ថា “នៅថ្ងៃដដែលនោះ ឧក្រិដ្ឋកម្មសង្រ្គាមមួយផ្សេងទៀតក៏ត្រូវបានប្រព្រឹត្តផងដែរដោយពួកហ្វាស៊ីអ៊ុយក្រែន ។ ពួកគេបានផ្ដោតលើកណ្តាលទីក្រុង Donetsk ទៅជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីឆ្នាំ ២០១៤” ។

ជាចុងក្រោយអភិបាលក្រុងបាននិយាយថា រ៉ុកកែតជាច្រើនគ្រាប់បានវាយប្រហារដោយផ្ទាល់ទៅលើអគារផ្ទះល្វែងច្រើនជាន់ក្នុងទីក្រុង ដោយមួយចំនួនរងការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ខណៈព័ត៌មានអំពីអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ប្រាប់អាវុធដែល រុស្ស៊ី បើកការវាយប្រហារលើទីក្រុង កៀវ ថ្មីៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម