ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់តួលេខពលរដ្ឋរបស់ខ្លួន ដែលស្លាប់ ក្នុងគ្រោះអគ្គិភ័យ នៅ ប៉ោយប៉ែត
ចំនួនអ្នកស្លាប់បានកើនឡើងបន្ថែមទៀត ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា។

មន្ត្រីថៃបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី២៩ខែធ្នូ ពលរដ្ឋរបស់ខ្លួនចំនួន២១នាក់បានស្លាប់ និង៥៣នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះអគ្គិភ័យនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជា មិនទាន់បញ្ជាក់ពីរបាយការណ៍ពេញលេញ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ។

អគារចំនួនបីនៃកាស៊ីណូ Grand Diamond City ត្រូវបានបំផ្លាញ។
អាជ្ញាធរថៃ បានបញ្ជាក់ប្រាប់ Thairath ថា សាកសពស្ត្រីថៃ៨នាក់ត្រូវបានដឹកទៅប្រទេសថៃតាមខេត្តត្រាតព្រំដែនកម្ពុជា-ថៃរួចទៅហើយ ។ ក្រុមគ្រួសារជនរងគ្រោះនឹងត្រូវទាក់ទងទៅដើម្បីបញ្ជាក់អត្តសញ្ញាណ និងមកយកសាកសព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ សព ជនជាតិ ថៃ ៩ នាក់ ដែល ស្លាប់ ក្នុង ហេតុការណ៍ ឆេះ កាស៊ីណូ ត្រូវ ភាគី ថៃ ដឹក តាម រថយន្ត ចេញទៅ ថៃ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១២ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ