សន្តិសុខសង្គម
សពជនជាតិថៃ៩នាក់ដែលស្លាប់ក្នុងហេតុការណ៍ឆេះកាស៊ីណូ ត្រូវភាគីថៃដឹកតាមរថយន្តចេញទៅថៃ
ប៉ោយប៉ែត ៖ មានសាកសពចំនួន១១ដែលបានរកឃើញក្នុងអគារកាស៊ីណូចំនួន២នាក់នៅមាត់ច្រកអន្តរជាតិ ដែលត្រូវអគ្គិភ័យឆាប់ឆេះ ហើយយកទៅតម្កល់សពនៅវត្តត្រាច ក្នុងនោះមានជនជាតិថៃ៩នាក់ បានធ្វើកោសល្យវិច័យរួចបានដឹកចេញទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមការអោយដឹងពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា មានសាកសពសរុបចំនួន១១នាក់ ដែលបានយកចេញពីអគារកាស៊ីណូ ដែលឆេះមកតម្កល់នៅវត្តស្រះត្រាច ដើម្បីធ្វើកោសល្យវិច័យបញ្ជក់ថា ជាជនជាតិអ្វី។ តាមរយៈការធ្វើកោសល្យវិច័យ គឺមានជនជាតិថៃ៩សាកសព ជនជាតិចិនមួយសាកសពនិងជនជាតិនេប៉ាល់។

ក្រោយពីការធ្វើកោសល្យវិច័យរួចខាងថៃបាននាំយកសាកសពទាំង៩នាក់ តាមរថយន្តចេញទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ដោយឡែកបើយោងតាមការអោយដឹងពីអាជ្ញាធរខេត្តនិងសមត្ថកិច្ចកាលពីថ្ងៃត្រង់មានអ្នកស្លាប់១៩នាក់ និង អ្នករបួស៥៣នាក់ក្នុងមានសពមួយចំនួនមិនទាន់យកចេញពីអគារនៅឡើយ។

រហូតដល់ម៉ោង៨យប់នេះ មិនទាន់មានចំនួនជាក់លាក់ណាពិតប្រាកដនៅឡើយទេ។ តែគេសង្កេតឃើញថា ក្រុមអ្នកជួយសង្គ្រោះទាំខ្មែរថៃមានការកើនឡើងហើយចូលក្នុងអាគាររុករកសពនិងជនរងគ្រោះយ៉ាងសកម្មមានទាំងសត្វឆ្កែផងដែរ។ ក្នុងរថយន្តសម្រាប់ដឹកសាកសពនិងសង្គ្រោះរបស់ថៃកាន់តែចូលមកច្រើនឡើងៗ៕
ដោយ ៖ អពៅ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


