ព័ត៌មានអន្ដរជាតិ
លោក ប្រាវីត បង្ហាញសុទិដ្ឋិនិយមថា គណបក្សលោកនឹងបន្តឈ្នះការបោះឆ្នោតឆ្នាំ ២០២៣
លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកកិច្ចការសន្តិសុខ និងជាប្រធានគណបក្ស Palang Pracharat Party (PACC) បាននិយាយអំពីទិសដៅការងាររបស់គណបក្ស និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ ខាងមុខ ។

ទន្ទឹមនោះ លោក ប្រាវីត បានបង្ហាញសុទិដ្ឋិនិយមថា គណបក្ស PACC នឹងឈ្នះការបោះឆ្នោតបង្កើតរដ្ឋាភិបាលបាន ហើយនឹងបន្តដឹកនាំប្រទេសឲ្យកាន់តែល្អប្រសើរ និងមានការអភិវឌ្ឍន៍ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ បានបន្តថា លោកមានបំណងធ្វើឲ្យគណបក្ស PACC ក្លាយជាស្ថាប័ននយោបាយដ៏រឹងមាំ ពីព្រោះសមាជិកបក្សគ្រប់រូបក្នុងបក្សបានប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាពង្រឹងគណបក្សឲ្យកាន់តែខ្លាំងក្លាឡើងៗ ។

គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីសភាតំណាងរាស្រ្តទី ២៥ ឈានដល់ការកំណត់អាណត្តិរយៈពេល ៤ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ ឆ្នាំនេះ អាមេរិក នឹងសម្រេចថា ត្រូវលក់យន្តហោះចម្បាំងឲ្យ ថៃ ដែរឬក៏អត់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


