ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ អាមេរិក នឹងសម្រេចថា ត្រូវលក់យន្តហោះចម្បាំងឲ្យ ថៃ ដែរឬក៏អត់
កងទ័ពអាកាសថៃ នឹងដឹងច្បាស់នៅពាក់កណ្តាលឆ្នាំនេះថាតើ ទីក្រុងវ៉ាស៊ីនតោននឹងយល់ព្រមលក់យន្តហោះចម្បាំងធុន F-35A Lightning II ទៅឲ្យប្រទេសថៃដែរឬក៏អត់។ នេះបើតាមការបញ្ជាក់ពីអគ្គមេបញ្ជាការ Alongkorn Wannarot។

លោក Alongkorn និយាយថា កងទ័ពអាកាសកំពុងចរចា អំពីការរៀបចំដើម្បីទិញយន្តហោះ ប៉ុន្តែការលក់មិនទាន់ត្រូវបានអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឡើយទេ។ មន្ត្រីអាមេរិក កំពុងត្រួតពិនិត្យតំបន់ដែលកងយន្តហោះ F-35A នឹងត្រូវឈរជើង។
លោកបន្តថា “ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ខ្ញុំរំពឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវសម្រេចនៅពាក់កណ្តាលឆ្នាំនេះ។ លទ្ធកម្មគឺជាបញ្ហាផ្ទៃក្នុងសម្រាប់កងទ័ពអាកាស ប៉ុន្តែរំពឹងថា ក្រសួងការបរទេសនឹងជួយក្នុងការចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក”។

លើសពីនេះ កងកម្លាំងអាកាសក៏កំពុងពិចារណាលើការទិញប្រព័ន្ធរ៉ាដាថ្មីមួយ ដើម្បីជំនួសប្រព័ន្ធរ៉ាដា Erieye ដែលមានអាយុ១០ឆ្នាំផងដែរ។ Erieye គឺជាប្រព័ន្ធប្រកាសអាសន្ន និងគ្រប់គ្រងលើអាកាស ដែលបង្កើតឡើងដោយប្រព័ន្ធការពារអេឡិចត្រូនិក Saab របស់ប្រទេសស៊ុយអែត។
យន្តហោះទាំងនេះ គឺជាផ្នែកមួយនៃស៊េរីយន្តហោះ F-35 Lightning II ម៉ាស៊ីនមួយរបស់ក្រុមហ៊ុន Lockheed Martin។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន យល់ព្រមលក់យន្តហោះប្រភេទនេះ ឲ្យតែសម្ព័ន្ធមិត្តជិតស្និទ្ធប៉ុណ្ណោះ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានតែអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីទេ ដែលអាចទិញយន្តហោះ F-35A នេះបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ លោកខាងលិច សម្រេចមិនផ្តល់ យន្តហោះចម្បាំង និងរថក្រោះ ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


