ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីក្រសួងថាមពលថៃ ស្នើឱ្យពន្លឿនការចរចាលើតំបន់ត្រួតស៊ីគ្នាដែនសមុទ្រថៃ-កម្ពុជា
ប្រភពព័ត៌មានបានឱ្យដឹងថា អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថៃបាន អំពាវនាវរដ្ឋាភិបាលឱ្យពន្លឿនការចរចាលើតំបន់ត្រួតស៊ីគ្នាព្រំដែនសមុទ្ររវាងថៃ-កម្ពុជា។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោក Sontirat Sontijirawong អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថៃបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអំពីបញ្ហាតំបន់ត្រួតស៊ីគ្នាលើដែនសមុទ្រនៅឈូងសមុទ្រថៃ រវាងប្រទេសថៃនិងកម្ពុជា ដោយបញ្ជាក់ថា លោកបានយល់ស្របនឹងការចរចាអំពីតំបន់ត្រួតស៊ីគ្នាដែនសមុទ្រក្នុងឈូងសមុទ្រថៃរវាងប្រទេសថៃ និងកម្ពុជា ដើម្បីបង្កើតមធ្យោបាយសន្តិសុខថាមពលរយៈពេលវែងរបស់ប្រទេស។
លោកថា បញ្ហានេះ នៅឆ្នាំ២០១៩ក្នុងអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកធ្លាប់បានយកបញ្ហានេះមកវាយតម្លៃបឋមថា នៅក្នុងតំបន់ត្រួតស៊ីគ្នានោះមានផ្ទៃដីប្រមាណ ២៦.០០០គីឡូម៉ែត្រក្រឡា ទំនងជាមានប្រភពថាមពលច្រើន និងបានព្យាយាមជំរុញឱ្យមានការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់នោះ ដើម្បីត្រៀមជំនួសឧស្ម័នដែលហៀបនឹងអស់នៅក្នុងតំបន់ (Bongkot Erawan) នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោកបញ្ជាក់ថា នេះជាការសំខាន់ ហើយលោកសូមស្នើឱ្យពន្លឿនការចរចា ដោយមិនអាចពន្យារពេលទៀតបានទេ ដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យថាមពលនេះ ដើម្បីផលប្រយោជន៍របស់ប្រទេសថៃ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ prachachat
ចុចអាន៖ រយៈពេល ៧ថ្ងៃ ថៃមានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ជាង ៣០០នាក់ របួសជាង ២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


