ព័ត៌មានអន្ដរជាតិ
ក្រោមកិច្ចព្រមព្រៀងថ្មី ទាហានអង់គ្លេស អាចត្រូវព្យួរ.ក នៅជប៉ុន
ក្រោមកិច្ចព្រមព្រៀងការពារជាតិថ្មី កងទ័ពអង់គ្លេស នឹងត្រូវបញ្ជូនទៅឈរជើងនៅក្នុងប្រទេសជប៉ុន ដើម្បីទប់ទល់នឹងប្រទេសចិន ។
ប៉ុន្តែ បើទោះបីជាទាហានអង់គ្លេសនឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចក្រភពអង់គ្លេសពេលបំពេញកាតព្វកិច្ចក៏ដោយ ប៉ុន្តែពេលដែលពួកគេស្ថិតក្រៅម៉ោងបំពេញកាតព្វកិច្ច នឹងត្រូវទទួលខុសត្រូវក្រោមប្រព័ន្ធយុត្តិធម៌របស់ជប៉ុន ដែលនេះមានន័យថា ទាហានអង់គ្លេស អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
ទោសប្រហារជីវិតដោយព្យួរ.ក គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុនសម្រាប់ករណីឃាតកម្មធ្ងន់ធ្ងរ ដែលរួមមានការសម្លាប់រង្គាល ឬឃាតកម្មលើកុមារ ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ការចេញចូលឲ្យគ្នាទៅវិញទៅមក (RAA) ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅអគារ Tower of London។
កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងការពារជាតិរវាងអង់គ្លេសនិងជប៉ុន នៅចំពោះមុខនៃការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ចិន និងកូរ៉េខាងជើង។
កងទ័ពប្រទេសទាំង២បាននិងកំពុងចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយគ្នា ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឲ្យកងទ័ពទាំង២ ឈរជើងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកផងដែរ។
កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលមានកិច្ចព្រមព្រៀងផ្ដល់ការចេញចូលឲ្យគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន។ វិមាននាយករដ្ឋមន្ត្រីអង់គ្លេស ហៅកិច្ចព្រមព្រៀងនេះថា ជាសន្ធិសញ្ញាការពារជាតិដ៏សំខាន់បំផុតរវាងទីក្រុងឡុងដ៍ និងតូក្យូចាប់តាំងពីឆ្នាំ១៩០២មក។
កតិកាសញ្ញានេះ គឺជាផ្នែកមួយនៃគោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីការពិនិត្យឡើងវិញរួមបញ្ចូលគ្នាក្នុងឆ្នាំ២០២១ ដែលទទួលស្គាល់ពីឥទ្ធិពលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


