ព័ត៌មានអន្ដរជាតិ
លោក Zelensky សុំឲ្យមេដឹកនាំពិភពលោកកុំគិតយូរក្នុងការជួយ អ៊ុយក្រែន ទប់ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវជាថ្មីម្តងទៀតដល់មេដឹកនាំពិភពលោកកុំឲ្យគិតយូរសម្រាប់ការគាំទ្របន្ថែមទៀតលើរដ្ឋាភិបាលទីក្រុងកៀវដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ។

នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីថ្ងៃពុធ, លោក Zelensky បានជំរុញឲ្យមេដឹកនាំពិភពលោកធ្វើការសម្រេចចិត្តលឿនជាងមុន កុំឲ្យមានការស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធធុនធ្ងន់ដល់ទីក្រុងកៀវ ដើម្បីប្រឆាំងនឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ។
លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា ពិភពលោកនៅតែមានការស្ទាក់ស្ទើរក្នុងការជួយអ៊ុយក្រែន ទាំងនៅពេលដែលរុស្ស៊ីបានកាន់កាប់តំបន់គ្រីមៀក្នុងឆ្នាំ ២០១៤ និងនៅពេលដែលរុស្ស៊ីចូលលុកលុយប្រទេសរបស់លោកកាលពីខែកុម្ភៈ ឆ្នាំមុន ។

ចំណែកពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធខែលការពារដែនអាកាសសម្រាប់ទីក្រុងកៀវវិញ, លោក Zelensky បានបញ្ជាក់ថា “ការផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាសដល់អ៊ុយក្រែន ធ្វើយ៉ាងណាត្រូវតែលើសពីមីស៊ីលរបស់រុស្ស៊ីដែលវាយប្រហារជាបន្តបន្ទាប់លើអ៊ុយក្រែន” ។
ជាចុងក្រោយលោក Zelensky អះអាងថា “យើងមិនបានចាប់ផ្តើមសង្គ្រាមនេះនោះទេ ប៉ុន្តែដាច់ខាតយើងត្រូវតែបញ្ចប់វា ហើយសូមមេដឹកនាំពិភពលោកទាំងអស់ ជួយយើងបញ្ចប់សង្គ្រាមមួយនេះឲ្យបានលឿនផង ដើម្បីស្ដារឡើងវិញនូវសន្តិសុខ និងសន្តិភាពនៅអ៊ុយក្រែន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ្វីៗនឹងប្រែប្រួល បើ អាមេរិក ផ្ដល់អាវុធឲ្យ អ៊ុយក្រែន វាយប្រហារឧបទ្វីបគ្រីមៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


