ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបមួយទៀតប្រកាសផ្ដល់រថក្រោះខ្លារខិន Leopard ឲ្យ អ៊ុយក្រែន
បើយោងតាមសារព័ត៌មានអេស្ប៉ាញបានរាយការណ៍នៅថ្ងៃពុធនេះថា រដ្ឋាភិបាលអេស្ប៉ាញនឹងបញ្ជូនរថក្រោះខ្លារខិនធុន Leopard 2A4 ចន្លោះពី ៤ ទៅ ៦ គ្រឿងឲ្យប្រទេសអ៊ុយក្រែន ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទោះជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយលើចំនួនជាក់លាក់ណាមួយនៃរថក្រោះដែលត្រូវដឹកជញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ នឹងអាស្រ័យលើលក្ខខណ្ឌនៃរថក្រោះចំនួន ៥៣ គ្រឿងដែលកំពុងឈរជើងបម្រុងនៅមូលដ្ឋាន Zaragoza អស់ជាច្រើនទសវត្សរ៍មកនេះ ។
កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានប្តេជ្ញាបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2A6 ចំនួន ១៤ គ្រឿងទៅកាន់អ៊ុយក្រែន បន្ទាប់ពីត្រូវបានជំរុញម្តងហើយម្តងទៀតដោយសម្ព័ន្ធមិត្តអឺរ៉ុប និងអង្គការណាតូ ខណៈរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយទៀតថា ក៏នឹងអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ដែលមានរថក្រោះផលិតដោយអាល្លឺម៉ង់មួយនេះ អាចបញ្ជូនទៅកាន់អ៊ុយក្រែនបានដូចគ្នាផងដែរ ។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបានបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកពិសេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយពីសាធារណរដ្ឋ Donetsk និង Luhansk ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រៅពីរថក្រោះ អ៊ុយក្រែន ចង់បាននាវាមុជទឹក និងនាវាចម្បាំងបន្ថែមទៀត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់