Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ដោយសាររញ្ជួយដីនៅស៊ីរី កើនដល់ ២៣៧នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលស៊ីរីបាននិយាយនៅថ្ងៃចន្ទទី០៦ខែកុម្ភៈនេះថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងមួយ បានកើនឡើងដល់២៣៧នាក់ហើយនៅក្នុងប្រទេសស៊ីរី ខណៈមនុស្សចំនួន ៦៣៩នាក់ត្រូវរបួស។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកស្លាប់និងរបួសគឺស្ថិតនៅខេត្ត Aleppo, Latakia, Hama និង Tartus”។

របាយការណ៍មុននេះ បង្ហាញថា មនុស្ស ១១១នាក់បានស្លាប់ដោយសារការរញ្ជួយដី ខណៈជាង៥០០នាក់ផ្សេងទៀតបានរងរបួស៕

ប្រែសម្រួល៖​ Vann Vann

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម