ព័ត៌មានអន្ដរជាតិ
ប្រធាន ណាសា បារម្ភពីការអភិវឌ្ឍសមត្ថភាពអវកាសរបស់ ចិន
ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានសម្តែងការព្រួយបារម្ភអំពីការអភិវឌ្ឍអវកាសរបស់ចិន ដោយនិយាយថា ចិន ធ្វើការមានភាពសម្ងាត់ និងខ្វះតម្លាភាព ។

លោក Nelson និយាយាថា រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍អវកាសរបស់ប្រទេសចិន គឺមានភាពល្អប្រសើរ ហើយពួកគេហាក់ដូចជាធ្វើបានល្អណាស់ ។ ប៉ុន្តែលោកព្រួយបារម្ភអំពីបំណងប្រាថ្នារបស់ចិនក្នុងការគ្រប់គ្រងប៉ូលខាងត្បូងនៃព្រះច័ន្ទ ដែលជាតំបន់សម្បូរដោយធនធានធម្មជាតិ ដូចនេះ ការសន្ទនាជាមួយចិន គឺពិតជាសំខាន់ណាស់ ។
ភ្ជាប់ជាមួយមន្ត្រីចិនវិញ លោក Nelson បញ្ចាក់ថា ពួកគេគឺធ្វើការសម្ងាត់ណាស់ ដោយកាលពី ២ ឆ្នាំមុន ចិន ធ្លាប់បដិសេដមិនប្រាប់ពីកន្លែងដែលបំណែកឧបករណ៍គ្រាប់រ៉ុកកែតធ្លាក់មកផែនដីវិញនោះទេ ។

លោកបានបន្ថែមថា ចិននឹងត្រូវបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយសហរដ្ឋអាមេរិកទាក់ទងជាមួយបញ្ហាអវកាស ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានឆន្ទៈក្នុងការសហការគ្នាឡើយ ។
ទាក់ទងជាមួយកម្មវិធី Artemis ដែលមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ, លោក Nelson ប្រាប់ថា នេះគឺជាអនាគតរបស់យើង ហើយយើងនឹងរៀនរស់នៅ ធ្វើការ និងបង្កើតអ្វីដែលថ្មី ដើម្បីជាការត្រៀមសម្រាប់បញ្ជូនមនុស្សទៅរស់នៅភពអង្គារនាពេលខាងមុខ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ បាឡុងហោះរបស់ ចិន ដែល អាមេរិក បាញ់ទម្លាក់ អាចនៅលើអាកាសបាន ប៉ុន្មានថ្ងៃ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


