ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា បញ្ជាយន្តហោះអាមេរិកបាញ់ទម្លាក់វត្ថុអាថ៌កំបាំង នៅលើទឹកដីខ្លួន
យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានធ្វើតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយនៅលើអាកាសប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ដែលនេះជាការបាញ់ទម្លាក់លើកទីពីរនៅចំព្រំដែនរវាងអាមេរិកខាងជើងនិងកាណាដា ចាប់តាំងពីការបាញ់ទម្លាក់គ្រាប់បាល់ស៊ើបការណ៍ចិនដែលគេសង្ស័យមួយសប្តាហ៍កន្លងទៅ។

ដោយសារកាលពីចុងខែមុន កាណាដាធ្លាប់បាញ់ទម្លាក់ប៉េងប៉ោងចារកម្មចិនដែលឆ្លងកាត់ប្រទេសរបស់ខ្លួន និងដីគោករបស់សហរដ្ឋអាមេរិក ទើបពេលនេះកាណាដាដាក់ការសង្ស័យចំពោះវត្ថុអាថ៌កំបាំងដែលមិនទាន់ស្គាល់អត្តសញ្ញាណថា វាអាចចារកម្មដូចពីមុន។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា “យន្តហោះរបស់កាណាដា និងសហរដ្ឋអាមេរិកត្រូវបានប៉ះទង្គិច ហើយយន្តហោះ F-22 របស់អាមេរិកបានបាញ់វត្ថុអាថ៌កំបាំងដោយជោគជ័យ” ខណៈបច្ចុប្បន្នកងកម្លាំងកំពុងប្រមូលបំបែកវត្ថុដែលនៅសល់ ព្រមទាំងយកវាទៅវិភាគ។
ពេលនេះប្រតិបត្តិការស្វែងរក និងស្រង់យកវត្ថុដែលនៅសេសសល់នៅតែបន្ត មិនទាន់រួចរាល់នោះទេ ដោយសារកាលពីថ្ងៃសៅរ៍ តំបន់កើតហេតុមានខ្យល់ត្រជាក់ និងមានព្រិលធ្លាក់ខ្លាំងពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី កាត់បន្ថយផលិតប្រេង ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈទាហានកំពុងបន្តប្រយុទ្ធនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


