ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា កូវីដឆ្នាំទី២ អាចធ្ងន់ធ្ងរជាងឆ្នាំទី១ទៀត
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី១៣ខែមករាថា ជំងឺរាតត្បាតកូវីដ១៩ឆ្នាំទី២នេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំដំបូងទៅទៀត ជាពិសេសនៅអឌ្ឍគោលខាងជើងដោយសារតែវីរុសបម្លែងខ្លួនថ្មីកំពុងរីករាលដាល។
លោក Mike Ryan មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា “យើងនឹងឈានចូលដល់ឆ្នាំទី២នៃរោគរាតត្បាតនេះ ហើយវារឹតតែពិបាកថែមទៀតដោយសារតែសក្ដានុពលនៃការចម្លងនិងបញ្ហាមួយចំនួនដែលយើងកំពុងជួបប្រទះ”។
ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកំពុងកើនឡើងជិតដល់២លាននាក់ហើយ ចាប់តាំងពីរោគរាតត្បាតចាប់ផ្តើម ខណៈមនុស្ស៩១.៥លាននាក់បានឆ្លង។
នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតចុងក្រោយរបស់ខ្លួន WHO និយាយថា បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃករណីតិចត្រូវបានរាយការណ៍ ករណីថ្មីប្រហែល៥លានករណី ត្រូវបានកត់ត្រាកាលពីសប្តាហ៍មុន ដែលនេះទំនងជាលទ្ធផលនៃការបន្ធូរដៃការពារក្នុងរដូវវិស្សមកាល។
លោក Ryan លើកឡើងថា “ពិតណាស់ នៅអឌ្ឍគោលខាងជើង ជាពិសេសនៅអឺរ៉ុបនិងអាមេរិកខាងជើង យើងបានឃើញថាមានពិធីបុណ្យានានា ភាពត្រជាក់ ប្រជាជនស្នាក់ខាងក្នុងផ្ទះ ការជួបជុំនិងការរួមបញ្ចូលកត្តាជាច្រើនដែលជំរុញឲ្យមានការចម្លងកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើន”។
ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះវីរុសកូរ៉ូណាក្លាយប្រភេទថ្មី ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសប៉ុន្តែឥឡូវបានរាលដាលសឹងទូទាំងពិភពលោក រដ្ឋាភិបាលនៅទូទាំងទ្វីបអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសពីការរឹតត្បិតកាន់តែខ្លាំងនិងយូរជាងមុន។
នោះរួមបញ្ចូលទាំងតម្រូវការធ្វើការនៅតាមផ្ទះនិងការបិទហាងនៅក្នុងប្រទេសស្វីស អ៊ីតាលីពង្រីកច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់អាឡឺម៉ង់ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងមនុស្សនិងមនុស្ស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រុម WHO កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ដើម្បីវាយតម្លៃការប្រើប្រាស់បន្ទាន់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង